ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុកំពុងបង្កើនល្បឿន ដោយរហូតមកទល់ពេលនេះ ស្ពាន និងការចាក់ផ្លូវកៅស៊ូបាននិងកំពុងធ្វើឡើងយ៉ាងសកម្ម។
ជាក់ស្តែងតាមរយៈផេកផ្លូវការរបស់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុបានបង្ហាញឲ្យដឹងនាព្រឹកថ្ងៃទី១៧ ឧសភានេះថា ស្ពានអាកាសផ្លាស់ប្តូរទិសទី១នៃការិយាល័យគ្រប់គ្រងគម្រោងទី៣នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុបានបញ្ចប់ការដំឡើងប្រអប់ girder ដែលជារបកគំហើញដ៏សំខាន់មួយ នៅក្នុងការសាងសង់សំណង់ស្ពាន។








