ក្រុមហ៊ុនជញ្ជូនដ៏ធំរបស់ចិនគ្រោងប្រមូលទុន៣,៤ពាន់លានដុល្លារពីការបោះផ្សាយហ៊ុននៅហុងកុង

0

ដោយៈ សាវុធ

ភ្នំពេញៈ ក្រុមហ៊ុន JD Logistics ដឹកជញ្ជូនដ៏ដំរបស់ចិន នឹងកំណត់តម្លៃភាគហ៊ុនរបស់ខ្លួនចន្លោះ៣៩,៣៦ដុល្លារហុងកុង (ប្រហែល៥ដុល្លារអាមេរិក) និង ៤៣,៣៦ដុល្លារហុងកុងក្នុងមួយហ៊ុន ខណៈក្រុមហ៊ុនមានបំណងប្រមូលទុនឱ្យបានដល់៣,៤ពាន់លានដុល្លារអាមេរិកតាមរយៈការបោះផ្សាយលក់ភាគហ៊ុននៅហុងកុង។ នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

ឯកសារនេះបាននិយាយថា ក្រុមហ៊ុននឹងលក់ភាគហ៊ុនចំនួន៦០៩,១លានហ៊ុន ដែលស្មើនឹង១០ភាគរយ នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន។

ផ្នែកមួយចំនួនទៀត ក្រុមហ៊ុនលក់ភាគហ៊ុនចំនួន៩១លានភាគហ៊ុនបន្ថែមទៀត ដែលនឹងបង្កើនការប្រមូលទុនឱ្យបាន៥១០លានដុល្លារអាមេរិកបន្ថែមទៀត។

ក្នុងទំហំនោះ JD Logistics នឹងក្លាយជាការចុះបញ្ជីធំជាងគេមួយនៅហុងកុងនៅឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុន Kuaishou Technology IPO កាលពីចុងខែមករា ដែលរកចំណូលបាន៥,៤ពាន់លានដុល្លារអាមេរិក។

ការដាក់លក់ភាគហ៊ុននេះត្រូវបានរំពឹងទុក ដោយអ្នកវិភាគថា ជារង្វាស់នៃទំនោររបស់វិនិយោគិន ចំពោះការលក់ភាគហ៊ុនចេញភាគច្រើន បន្ទាប់ពីភាពងាយរងគ្រោះនៃទីផ្សារភាគហ៊ុនពិភពលោកកាលពីសប្តាហ៍មុន ដែលនាំឱ្យមានក្តីបារម្ភអំពីអតិផរណា ចាប់ផ្តើមលេចចេញនៅជុំវិញពិភពលោក។

ក្រុមហ៊ុន JD Logistics នឹងមានតម្លៃ៣៤ពាន់លានដុល្លារនៅក្នុងទីផ្សារហ៊ុន និងស្ថិតក្នុងចំណោមភាគទុនិកសំខាន់ៗចំនួន៧ ដែលដឹកនាំដោយមូលនិធិ Vision Fund របស់ក្រុមហ៊ុន SoftBank Group Corp និង Temasek បានកាន់កាប់ភាគហ៊ុន ដែលមានទឹកប្រាក់រហូតដល់១,៥៣ពាន់លានដុល្លារអាមេរិក ឬស្មើនឹង៤៥ភាគរយ នៃ ការបោះផ្សាយនៅទីផ្សារដំបូង (IPO) ។

តម្លៃចុងក្រោយនឹងត្រូវបានកំណត់នៅថ្ងៃសុក្រ ហើយភាគហ៊ុននឹងចាប់ផ្តើមជួញដូរនៅផ្សារហ៊ុនហុងកុងនៅថ្ងៃទី២៨ ខែឧសភាខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here