ដោយៈឧត្តម
តូក្យូៈ រដ្ឋាភិបាលជប៉ុនគ្រោងវិនិយោគទឹកប្រាក់៣,៤ពាន់លានដុល្លារអាមេរិក ពីមូលនិធិបៃតង(Green Fund) សម្រាប់គម្រោង២ ដើម្បីពន្លឿនការស្រាវជ្រាវ& ការអភិវឌ្ឍន៍ (Research and Development- R&D) និងការលើកកម្ពស់ការប្រើប្រាស់អ៊ីដ្រូសែន ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ នេះបើយោងតាមសារព័ត៌មាន CNA។
ជប៉ុនបានបង្ហាញគោលដៅ ប្រកបដោយមហិច្ឆតាមួយកាលពីខែធ្នូ ដើម្បីជំរុញតម្រូវការប្រើប្រាស់អ៊ីដ្រូសែនក្នុងប្រទេសនេះ ពីប្រមាណ២លានតោនក្នុងមួយឆ្នាំនាពេលបច្ចុប្បន្ន ឱ្យដល់៣លានតោនក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០៣០ និងឱ្យដល់២០លានតោនក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០៥០។
យោងតាមក្រសួងឧស្សាហកម្មឱ្យដឹងថា កាលពីថ្ងៃអង្គារទី១៨ ឧសភា អង្គការអភិវឌ្ឍន៍ថាមពលថ្មី និងបច្ចេកវិទ្យាឧស្សាហកម្ម (NEDO) ដែលជាទីភ្នាក់ងារ R&D គ្រប់គ្រងដោយរដ្ឋ បានចាប់ផ្ដើមទទួលយកពាក្យស្នើសុំ សម្រាប់គម្រោងអ៊ីដ្រូសែនចំនួន២។







