ដោយៈគង់ សូរិយា
ភ្នំពេញៈ នៅក្នុងវិស័យអចលនទ្រព្យ បញ្ហានិងហានិភ័យបានកើតមានជាហូរហែរ ប្រសិនជាយើងខ្វះចំណេះដឹងក្នុងផ្នែកនេះ ហេតុនេះការសិក្សាឲ្យបានច្បាស់លាស់ពីហានិភ័យ និងចំណុចជាច្រើនទៀតមានសារៈសំខាន់ណាស់។
អនុប្រធានសមាគមអចលនទ្រព្យសកល (GRA)ប្រចាំរាជធានីភ្នំពេញ លោកឡោ វិចិត្របានសរសេរ លើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា បងប្អូនជនរួមជាទីគោរពនិងជាទីស្នេហា ថ្ងៃនេះខ្ញុំសូមចែករំលែក និងដាស់តឿន ចំពោះប្រធានក្រុមហ៊ុនអចលនទ្រព្យទាំងឡាយ ដែលយកគំរោងខុនដូរមកលក់ ដោយមិនបានផ្ទៀងផ្ទាត់ឯកសារផ្លូវច្បាប់និងរដ្ឋបាលត្រឹមត្រូវ។
លោកបន្តថា “តើខុនដូ ពិតជាមានហានិភ័យមែនទេ? វាជាសំណួរដែលប្អូនៗភ្នាក់ងារអចលនទ្រព្យតែងតែសួរមកខ្ញុំ? ហើយហេតុអ្វីបានជាការវិនិយោគ លើខុនដូសហកម្មសិទ្ធ មានហានិភិយខ្ពស់ជាងដីនិងផ្ទះជាប់ដីឫផ្ទះអាជីវកម្ម”។
ការវិនិយោគទៅលើខុនដូមានហានិភ័យខ្ពស់ ឫទាបអាស្រ័យលើកត្តាសំខាន់បីយ៉ាងដូចតទៅ។
១ ទីតាំងគំរោង
២ ភាពស្របច្បាប់នៃគំរោង
៣ ប្រភពទុននិងចំនួនទុនពិតប្រាកដ ដែលម្ចាស់គំរោងបានត្រៀមទុកសំរាប់សាងសង់
ចម្លើយសំរាប់កត្តាសំខាន់ ខាងលើទាំងបីមានដូចតទៅ ទី១ ទីតាំងនៃគំរោងសំដៅទៅលើគំរោងណា ដែលជាប់ទន្លេរ ឫសមុទ្រ ដែលតម្រូវអោយម្ចាស់គំរោងទាំងអស់ត្រូវសិក្សា ពីលទ្ធភាពសំរាប់សាងសង់គំរោង(Land Feasibility Study) ជាប់ទន្លេជាមួយក្រុមហ៊ុន ដែលមានបទពិសោទន៍ និងឯកទេសទៅលើការសាងសង់ អគារខ្ពស់ជាប់ទន្លេឫសមុទ្រថា តើគំរោងគាត់ត្រូវថយចូលប៉ុន្មានម៉ែត្រពីទន្លេ ឫសមុទ្រ។