ដោយៈតារា
ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពលបានព្រមានចាត់វិធានការ ពិនិត្យមើលលក្ខខណ្ឌផ្សេងៗ ក្នុងកិច្ចព្រមព្រៀងប្រេងកាតរវាងក្រុមហ៊ុន KrisEnergy និងតាមដានអំពីខ្សែស ង្វាក់ផលិតកម្ម ហើយប្រសិនរកឃើញក្រុមហ៊ុនមិនអនុវត្តតាមគោលការណ៍ ឬកិច្ចព្រមព្រៀងណាមួយ ក្រសួងនឹងមានវិធានការទៅលើក្រុមហ៊ុន។
លោកជៀប សួរ អ្នកនាំពាក្យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពលបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៥ មិថុនាម្សិលម៉ិញនេះថា ការប្រកាសក្ស័យធុនរបស់ក្រុមហ៊ុនមេនៅប្រទេសសឹង្ហបុរី គឺKrisEnergy ដែលជាក្រុមហ៊ុន កំពុងអភិវឌ្ឍន៍វិស័យប្រេងកាតនៅកម្ពុជា បានជូនដំណឹងមកក្រសួងអំពីការដាក់ពាក្យបណ្តឹងរបស់ក្រុមហ៊ុនមេទៅកាន់តុលាការ ក្នុងគោលដៅសុំរំលាយក្រុមហ៊ុន ដោយតុលាការគ្រោងនឹងកាត់សេចក្តីនៅថ្ងៃទី១២ ខែ កក្កដា ខាងមុខនេះ ។

-->
លោកបន្តថា ផលិតកម្មបូមប្រេងរបស់ក្រុមហ៊ុន KrisEnergy នៅក្នុងដំណាក់កាលនេះ បានដំណើរការជាធម្មតា ដោយក្រុមហ៊ុនមិនមានការជូនដំណឹង អំពីការខកខាន ឬផ្អាកដំណើរអ្វីនោះឡើយ តែទោះបីជាយ៉ាងណា ក្រសួងនឹងមានវិធានការតាមដាន នឹងពិនិត្យមើលទៅលើលក្ខខណ្ឌផ្សេងៗ រវាងក្រុមហ៊ុន KrisEnergy ជាមួយក្រសួងផងដែរ ក្នុងនោះប្រសិនក្រុមហ៊ុន មិនអនុវត្តតាមគោលការណ៍ណាមួយ ក្រសួងនឹងចេញលិខិតព្រមាន ខណៈក្រុមហ៊ុន បានចុះកិច្ចព្រមព្រៀងរួចរាល់ជាមួយក្រសួង ។

កិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍប្រេងនៅប្លុកA រវាងរដ្ឋាភិបាលកម្ពុជាដែលតំណាង លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន KrisEnergy តំណាងដោយលោក Kelvin Tang នាយកប្រតិបត្តិក្រុមហ៊ុន KrisEnergy Group និងជាប្រធានក្រុមហ៊ុន KrisEnergy (Cambodia) លើកញ្ចប់ឯកសារកិច្ចព្រមព្រៀងប្រេងកាត ប្លុក A រួមមាន កិច្ចព្រមព្រៀងវិសោធនកម្ម និងការចែងឡើងវិញ នៃកិច្ចព្រមព្រៀងប្រេងកាតប្លុកA ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០២ កិច្ចព្រមព្រៀងប្រេងកាតប្លុក A ក្រោយធ្វើវិសោធនកម្មរួច និងការចែងឡើងវិញ។ កិច្ចព្រមព្រៀងប្រគល់ផ្ទៃក្រឡាសងវិវិសោធនកម្មកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នា កិច្ចសន្យាប្រគល់សិទ្ធិ និងទទួលយកកាតព្វកិច្ច និងលិខិតអនុញ្ញាតផលិតកម្មលើកទី១៕