ដោយៈ ប៊ី
ភ្នំពេញៈ គម្រោងឧទ្យានថាមពលព្រះអាទិត្យ (សូឡា) ជាតិរបស់ប្រទេសកម្ពុជា ដែលជាគម្រោងថាមពល១០០មេហ្គាវ៉ាត់ ហើយនឹងមានទំហំធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ត្រូវបានរំពឹងថានឹងបញ្ចប់នៅដើមឆ្នាំ២០២២។
គម្រោងនេះអាចនឹងធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងការផ្គត់ផ្គង់ថាមពលរបស់កម្ពុជា។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាអង្គការអភិវឌ្ឍន៍ដែលបានជួយដឹកនាំគម្រោងនេះ។
-->
នៅក្នុងរបាយការណ៍ “ហិរញ្ញប្បទានថាមពលស្អាតក្នុងការអភិវឌ្ឍអាស៊ី” របស់ខ្លួនធនាគារអភិវឌ្ឍន៍អាស៊ីបានគូសបញ្ជាក់ពីរបៀបដែលកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរបស់ខ្លួនជាមួយរដ្ឋាភិបាល និងវិស័យឯកជន អាចផ្តល់ប្លង់មេរួមសម្រាប់គម្រោងនាពេលអនាគតនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។
ADB បានមានប្រសាសន៍ថា “ឧទ្យានថាមពលព្រះអាទិត្យកម្ពុជាគឺជារបកគំឃើញដ៏សំខាន់មួយសម្រាប់ប្រទេស និងដើរតួជាគំរូសម្រាប់ការបង្កើតថ្មី នៅក្នុងវិស័យថាមពលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ”។

ហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ហិរញ្ញប្បទានដល់ការសាងសង់ឧទ្យាននេះ និងកំណត់ហានិភ័យវិនិយោគឯកជននៅក្នុងគម្រោងនេះ។ គម្រោងនេះគឺស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។ ដោយមានជំនួយពីការិយាល័យភាពជាដៃគូសាធារណៈ និងឯកជនរបស់ធនាគារអភិវឌ្ឍន៍អាស៊ី របស់អគ្គិសនីកម្ពុជា បានអនុវត្តដំណើរការដេញថ្លៃ ដើម្បីទាក់ទាញមូលនិធិវិនិយោគិនឯកជន សម្រាប់រោងចក្រថាមពល៦០មេហ្គាវ៉ាត់ដំបូងនៅក្នុងឧទ្យាននេះកាលពីដើមឆ្នាំនេះ។
តាមរយៈដំណើរការនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធទាំងអស់ នៅក្នុងឧទ្យាននេះ រួមទាំងរដ្ឋាភិបាលផងដែរ អំពីប្រជាជនដែលរងផលប៉ះពាល់ រស់នៅជុំវិញតំបន់ឧទ្យាននេះ និងក្រុមហ៊ុនឯកជន ដែលចាប់អារម្មណ៍ក្នុងការដេញថ្លៃគម្រោងនេះ។
ធនាគារអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងថា “វិធីសាស្រ្ត ដែលមានការចូលរួមខ្លាំងក្លាពីអ្នកពាក់ព័ន្ធ បានកាត់បន្ថយ ជម្លោះជាមួយប្រជាជនដែលរងផលប៉ះពាល់ និងអ្នកពាក់ព័ន្ធដទៃទៀត។ ការតាំងទីលំនៅថ្មីដោយមិនស្ម័គ្រចិត្ត និងការយកចិត្តទុកដាក់ល ជនជាតិដើមភាគតិចត្រូវបានធ្វើឡើង ហើយការការពារសុវត្ថិភាព និងឧបករណ៍ពាក់ព័ន្ធត្រូវបានរៀបចំឡើង”៕