ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានបន្តងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះខណៈសហរដ្ឋអាមេរិក និងប្រទេសចិនចាប់ផ្តើមប្រមូលថ្លៃកំពង់ផែ(Port fee)លើនាវារបស់គ្នាទៅវិញទៅមក ដែលការណ៍នេះបានបង្កើនភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសមហាអំណាចពិភពលោកទាំង២។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៧៨ភាគរយដល់៤១៧៣,៨៩ដុល្លារអាមេរិកក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤១៤១,៤៧ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃអង្គារម្សិលមិញ។
ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៦៩ភាគរយដល់៤១៩២,១០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៥៥នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤១៦៣,៤ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារម្សិលមិញ៕