តម្លៃហាងឆេងមាសបន្តងើបឡើងថ្លៃលើស៤.២០០ដុល្លារក្នុងមួយអោននៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានបន្តងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានងើបឡើងថ្លៃលើស៤.២០០ដុល្លារក្នុងមួយអោនជាលើកដំបូងកាលពីថ្ងៃពុធម្សិលមិញ ដោយសារការរំពឹងទុកចំពោះការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក និងភាពតានតឹងពាណិជ្ជកម្មចិន-អាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៦៦ភាគរយដល់៤២៣៥,៣៧ដុល្លារអាមេរិកក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤២០៧,៥ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃពុធម្សិលមិញ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៩៥ភាគរយដល់៤២៤១,៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៤៤នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤២០១,៦ដុល្លារក្នុងមួយអោនកាលពីថ្ងៃពុធម្សិលមិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here