ដោយៈ ចិន្ដា
ភ្នំពេញៈ ដោយសារតែប្រជាជនកម្ពុជាភាគច្រើន មានចំណូលដែលនៅសល់ពីការចំណាយផ្សេងៗច្រើន ពួកគេតែងតែពិចារណាក្នុងការវិនិយោគថវិកា ដើម្បីទាញយកនូវផលចំណេញបន្ថែមទៀត និងបង្កើតនូវ ចំណូលជាវិជ្ជមានសម្រាប់ខ្លួនេង។
ទីផ្សារនៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺជាការវិនិយោគដែល ធានានូវផលចំណេញខ្ពស់ ព្រមទាំងជាការវិនិយោគដ៏មានសុវត្ថិភាពបំផុតផងដែរ។ លំនៅឋាន និងដីធ្លីគឺជាប្រភេទ នៃការវិនិយោគបែបប្រពៃណីមួយ ការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មក៏កំពុង តែមានសន្ទុះនៃការចាប់អារម្មណ៍ ពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិផងដែរ។
យោងទៅតាមរបាយការណ៍ តម្លៃនៃអចលនទ្រព្យនៅក្នុងខណ្ឌដង្កោ មានកំណើនរហូតដល់17.9% ខ្ពស់ជាងគេ និងខណ្ឌកំបូល ខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ មានកំណើនបន្តបន្ទាប់គ្នា 8% 7.3% និង 6.5%។ ខណ្ឌទាំងនេះទទួលបាននូវការអភិវឌ្ឍថ្មីៗជាច្រើននៅក្នុងឆ្នាំ 2020។ អ្នកវិនិយោគ វ័យក្មេងរបស់កម្ពុជាភាគច្រើន ដែលវិនិយោគនៅក្នុងតំបន់ទាំងនេះ គប្បីប្រមើលមើលទៅប្រភេទអចនទ្រព្យ ដែលផ្សេងពីលំនៅឋាន និងដីធ្លីផងដែរ។
ដោយសារតែអចលនទ្រព្យពាណិជ្ជកម្ម កាន់តែមានភាពលេចធ្លោ ការអភិវឌ្ឍផ្សារសហគមន៍ ផ្សារទំនិញ និងទីតាំងលក់ទំនិញផ្សេងៗ ក៏ហាក់មានការបង្កើតឡើងថ្មីៗជាបន្តបន្ទាប់។ ផ្សារទំនិញថ្មីៗ ដែលមានភាពល្បីល្បាញនាពេលបច្ចុប្បន្ននេះមាន ដូចជា ផ្សារជីប ម៉ុងណូរ៉ូម៉ល ដែលមានទីតាំងស្ថិត នៅតាមមហាវិថីព្រះនរោត្ដម ផ្សារជីប ម៉ុងបាក់ទូក នៅជិតវិទ្យាល័យបាក់ទូក និង New City Walk ដែលស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ។ នាពេលបច្ចុប្បន្ននេះ អចលនទ្រព្យបែបពាណិជ្ជកម្មចំនួន 2 ដែល កំពុងទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង ពីមហាជនគឺការសាងសង់ផ្សារអ៉ីអនម៉ល3 និងផ្សាជីស៊ី អូរឫស្សីដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ 2023 និង 2024។
ការប្រកាសពីគម្រោងផ្សារជីស៊ី អូរឫស្សីនៅតាមផ្លូវសហព័ន្ធរុស្សី ដែលស្ថិតនៅទល់មុខជាមួយ នឹងការិយាល័យតាំងបង្ហាញរថយន្ដTesla បាននាំមកជូននូវឱកាសសម្រាប់អ្នកវិនិយោគវ័យក្មេង ដោយសារតែគម្រោងនេះ បានបើកទ្វារសម្រាប់ឲ្យសារធារណៈជនមកធ្វើការទិញ និងក្លាយជាម្ចាស់នៃតូប។
មិនតែប៉ុណ្ណោះ ផ្សារនេះស្ថិតនៅក្នុងទីតាំងដ៏មានសក្ដានុពល នៅជិតជាមួយនឹងតំបន់ពាណិជ្ជកម្ម ភាគខាងត្បូងទីក្រុងភ្នំពេញ ហ៊ុមព័ន្ធដោយគម្រោងលំនៅឋានមិនតិចជាង50នៅក្នុងតំបន់នោះ។ ផ្សារ នេះអាចបំពេញនូមហិច្ឆិតារបស់អាជីវករ ដែលចង់ពង្រីកពាណិជ្ជកម្មរបស់ខ្លួន ទៅកាន់ផ្នែកផ្សេងទៀតនៃទីក្រុងភ្នំពេញ។
ក្រៅអំពីផ្សារជីស៊ីអូរឫស្សី អចលនទ្រព្យបែបពាណិជ្ជកម្ម នៅមានចំនួនតិចសម្រាប់អ្នកវិនិយោគ និងម្ចាស់ពាណិជ្ជកម្មដែលចង់ក្លាយជាម្ចាស់តូប ដោយសារតែផ្សារសហគមន៍ភាគច្រើនគ្រាន់តែដាក់ ជួលតូបតែប៉ុណ្ណោះ។ អចលនទ្រព្យបែបពាណិជ្ជកម្ម ដែលអ្នកវិនិយោគអាចទិញបានជាផ្ទះអាជីវកម្ម និងការិយាល័យដែលបានដាក់លក់ក្នុងម្លៃដ៏ខ្ពស់មួយ។
តូបនៅក្នុងផ្សារអូរឫស្សី ផ្សារអូរឡាំពិក និងផ្សារថ្មីអាចលក់ចេញវិញក្នុងតម្លៃរហូតដល់ USD 80,000 ក្នុងមួយតូប។ អត្រានៃការជួលកាន់តែខ្ពស់ ដោយជាមធ្យមគឺ USD 600 ក្នុងមួយខែសម្រាប់ តូបទំហំត្រឹមតែ 6m²។ ទៅតាមតួលេខ អ្នកវិយោគមានជម្រើសពីរក្នុងការវិនិយោគលើតូបក្នុងផ្សារ។
ជម្រើសទី 1 គឺការវិនិយោគរយៈពេលខ្លី ដែលអ្នកវិនិយោគអាចលក់ចេញតូបរបស់ខ្លួនក្នុងអត្រាចំណេញ ដ៏សមរម្យមួយ ហើយជម្រើសមួយទៀត គឺការវិនិយោគរយៈពេលវែងដោយដាក់ជួលតូបរបស់ខ្លួន។ អ្នកវិនិយោគទាំងអស់អាចពិនិត្យមើល តារាងតម្លៃខាងក្រោមអំពីផ្សារ ក្នុងស្រុកសម្រាប់ជាឯកសារយោងផងដែរ។
តារាងតម្លៃតូបផ្សារថ្មី ផ្សារអូរឫស្សី និងផ្សារអូរឡាំពិក
ទំហំតូប | តម្លៃជួលជាមធ្យមក្នុងមួយម៉ែត្រការ៉េ | តម្លៃលក់ជាមធ្យមក្នុងមួយម៉ែត្រការ៉េ | |
ផ្សារថ្មី | 4m² – 10m² | $60 – $100 / m² | $10,000 / m² |
ផ្សារអូរឫស្សី | 5m² – 10m² | $120 / m² | $11,000 / m² |
ផ្សារអូរឡាំពិក | 6m² – 18m² | $100 / m² | $12,000 / m² |
តម្លៃតូបទាំងនេះ សបញ្ជាក់ឲ្យឃើញអំពីតម្រូវការ នៃតូបផ្សារក្នុងស្រុកនៅមានកម្រិតខ្ពស់ខណៈ ដែលការផ្គត់ផ្គង់មានចំនួនតិច។ អ្នកអភិវឌ្ឍគួរចាប់ភ្លឹកអំពីឱកាសនេះ និងបន្តតាមផ្សារជីស៊ី អូរឫស្សី ក្នុងការបង្កើតនូវផ្សារប្រភេទនេះ ដើម្បីបំពេញតម្រូវការនៃម្ចាស់ពាណិជ្ជកម្មក្នុងស្រុក អាជីវករ និងអ្នកវិនិយោគ។
តូបនៅក្នុងផ្សារមានសារៈសំខាន់ណាស់ សម្រាប់អ្នកវិនិយោគវ័យក្មេងទាំងអស់
ដោយសារតែតូប ទាំងនោះដាក់លក់ក្នុងតម្លៃសមរម្យនៅពេលសាងសង់ និងកាន់តែមានតម្លៃទ្វេរដង នៅពេលចាប់ផ្ដើមដំណើរការ។ អ្នកវិនិយោគវ័យក្មេងទាំងអស់គប្បីជ្រើសយកការវិនិយោគលើតូបទាំងនេះដើម្បីជាផ្នែក មួយនៃការបង្កើតនូវស្នាដៃរបស់ខ្លួនក្នុងវិស័យអចលនទ្រព្យ។
សម្រាប់ពត័មានលម្អិតបន្ថែមអំពីគម្រោងផ្សារ GC Orussey Market លោកអាចអាចស្វែងរកតាមរយៈ: Facebook Pagehttps://www.facebook.com/gc.orusseymarket ឬ Telegram Channel: https://t.me/GCOrusseyMarket ឬទំនាក់ទំនងទៅកាន់: (+855) 099 331015, 098 331015។
ចិន្ដា គឺជាអ្នកវិភាគ និងនិពន្ធអំពីការវិនិយោគរយៈពេលវែង។ អត្ថបទនេះ គឺជាការយល់ឃើញទាំងស្រុងរបស់លោក៕