ដោយៈ ប៊ី
ភ្នំពេញៈ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានជំរុញ និងស្នើដល់រដ្ឋាភិបាល អនុញ្ញាតឱ្យមានការដំណើរការកញ្ចប់ទេសចរណ៍សម្រាប់ភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងរួច នៅត្រីមាសទី៤ ឆ្នាំ២០២១ (Q4 Vaccinated Tourism Progam)។

យោងតាមលិខិតថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ នៃក្រសួងទេសចរណ៍របស់ស មាគមPATA នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១បានឱ្យដឹងថា កម្មវិធីចាក់វ៉ាក់សាំងសម្រាប់វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចទាំងអស់ នឹងផ្តល់ទំនុកចិត្តដល់បុគ្គលិករបស់យើង ដែលយើងយកចិត្តទុកដាក់ចំពោះពួកគេ និងសាធារណជន ដែលយើងមានសុវត្ថិភាព ហើយយើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ទេសចរណ៍ត្រឡប់មកវិញទាំងក្នុង និងក្រៅប្រទេស។
-->
លិខិតនេះបានឱ្យដឹងថា ការលើកទឹកចិត្តបន្ថែមទៀត តាមរយៈការប្រជុំ និងផ្នែកពិគ្រោះយោបល់ផ្នែកឯកជន និងសាធារណៈផ្សេងៗគ្នា ដែលរៀបចំឡើងដោយក្រសួង និងដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី បានជួយយើងទាំងអស់គ្នាឱ្យយល់ និងមានក្របខណ្ឌច្បាស់លាស់ និងផែនការសកម្មភាពលើអ្វីដែលត្រូវធ្វើ ហើយយើងរំពឹងថានឹងឆ្ពោះទៅមុខ ក៏ត្រូវបានចងក្រងជាឯកសារផងដែរ។
សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ជំរុញ និងស្វែងរកការគាំទ្រពីរដ្ឋមន្ត្រីក្រសួង
ទេសចរណ៍ ដើម្បីជំរុញទៅមុខជាមួយអន្តរក្រសួង ដើម្បីអនុញ្ញាតិឱ្យវិស័យឯកជន និងក្រសួងទេសចរណ៍ អនុវត្តកម្មវិធីទេសចរណ៍វ៉ាក់សាំងនៅត្រីមាសទី៤ ឆ្នាំ២០២១ សម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិមកកាន់ខេត្តសៀមរាប និងកម្មវិធីទេសចរណ៍សម្រាប់ទីក្រុងសំខាន់ៗដទៃទៀត នៅទូទាំងប្រទេស។

លិខិតខាងលើបានឱ្យដឹងថា នេះនឹងជួយយើងយ៉ាងខ្លាំង នៅក្នុងឧស្សាហកម្មទេសចរណ៍ ដើម្បីទទួលបានទំនុកចិត្តក្នុងការធ្វើដំណើរការងារ និងអាជីវកម្ម។ វានឹងជួយយើងរកផ្លូវរបស់យើងបន្តិចម្តងៗ ជុំវិញការសម្របខ្លួនតាម “គន្លងថ្មី” និងមាននិរន្តរភាពក្នុងជីវភាពរស់នៅរបស់យើង។ ជាថ្មីម្តងទៀត យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ដែលបានយកចិត្តទុកដាក់ និងគាំទ្រដល់យើងទាំងអស់គ្នាក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។
លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានថ្លែងថា ក្រសួងទេសចរណ៍បានធ្វើការយ៉ាងមមាញឹក និងមានការតាំងចិត្តខ្ពស់ ក្នុងការជំរុញនូវការឱ្យដំណើរកញ្ចប់ទេសចរណ៍ សម្រាប់ភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងរួច ប៉ុន្តែអ្វីដែលយើងព្រួយបារម្ភ គឺក្រសួងសុខាភិបាល ហាក់ដូចជាមិនមានយោគចំពោះបញ្ហានេះ។
លោកបានថ្លែងដូច្នេះថា “យើងសូមស្នើសុំឱ្យមានការជួលផ្សព្វផ្សាយ ដើម្បីជំរុញ ឱ្យក្រសួងសុខាភិបាល បានយល់ពីអ្វីដែលពួកយើងត្រូវការ ហើយពិសេស យើងចង់បានសារនេះឱ្យបានទៅដល់សម្តេច និងបានដឹងពីកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងទេសចរណ៍ និងអ្នកនៅក្នុងវិស័យទេសចរណ៍ទាំងអស់”៕