ដោយៈ ស៊ីវ ម៉េង
អន្តរជាតិៈ ប្រធានអង្គការសុខភាពពិភពលោក(WHO) បាននិយាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ប្រទេសអ្នកមាន មិនគួរបញ្ជាទិញវ៉ាក់សាំងកូវីដបន្ថែម ហើយកុំទាន់ចាក់វ៉ាក់សាំងដូសទី៣ ឲ្យប្រជាជនដែលទទួលបានវ៉ាក់សាំងរួចហើយអី ខណៈប្រទេសផ្សេងទៀតមិនទាន់ទទួលបានវ៉ាក់សាំងនៅឡើយ។
លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បាននិយាយថា ការស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងជាថ្មីម្តងទៀត ខណៈវីរុសបំប្លែងខ្លួនDelta កំពុងវាយលុកពិភពលោក ហើយប្រទេសជាច្រើនមិនទាន់ទទួលបាន វ៉ាក់សាំងគ្រប់គ្រាន់ដើម្បីការពារបុគ្គលិកសុខាភិបាលរបស់ពួកគេនៅឡើយទេ។
-->
លោក Tedros បានប្រាប់សន្និសីទកាសែតថា “វីរុសបំប្លែងខ្លួន Delta កំពុងវាយប្រហារនៅជុំវិញពិភពលោក ក្នុងល្បឿនមួយដ៏លឿនបំផុត ដោយជំរុញឲ្យមានការកើនឡើងនូវករណីឆ្លង និងស្លាប់”។ លោកកត់សម្គាល់ថា វីរុសឆ្លងសាហាវ ដែលគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាមួយនេះ បច្ចុប្បន្នត្រូវបានគេរកឃើញ នៅក្នុងប្រទេសជាង១០០ហើយ។
លោក Tedros លើកឡើងថា “គម្លាតជាសកលក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ គឺមិនស្មើគ្នាទេ។ ប្រទេសនិងតំបន់មួយចំនួន ពិតជាកំពុងបញ្ជាទិញវ៉ាក់សាំង បន្ថែមរាប់លានដូសមុនពេលប្រទេសផ្សេងទៀត មានការផ្គត់ផ្គង់វ៉ាក់សាំង ដល់បុគ្គលិកសុខាភិបាលនិងងាយរងគ្រោះបំផុត”។
លោកបានចង្អុលទៅក្រុមហ៊ុន Pfizer និង Modernaថា ជាក្រុមហ៊ុនដែលមានបំណង ផ្តល់វ៉ាក់សាំងបន្ថែមទៀតដល់ប្រទេស ដែលមានកម្រិតចាក់វ៉ាក់សាំងខ្ពស់រួចទៅហើយ។ លោកTedros និយាយថា ពួកគេគួរតែបង្វែរវ៉ាក់សាំងរបស់ពួកគេ ទៅឲ្យកម្មវិធី COVAX វិញ។
អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអ្នកមាន មិនគួរបញ្ជាទិញវ៉ាក់សាំងកូវីដបន្ថែម ហើយកុំទាន់ចាក់ឲ្យប្រជាជន ដែលទទួលបានវ៉ាក់សាំងរួចហើយអី ខណៈប្រទេសផ្សេងទៀតមិនទាន់ទទួលបានវ៉ាក់សាំងនៅឡើយ។
- លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បាននិយាយថាការ
ស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងជាថ្មីម្តងទៀត ខណៈវីរុសបំប្លែងខ្លួន Delta កំពុងវាយលុកពិភពលោក ហើយប្រទេសជាច្រើនមិនទាន់ទទួលបាន វ៉ាក់សាំងគ្រប់គ្រាន់ដើម្បីការពារបុគ្គលិកសុខាភិបាលរបស់ពួកគេនៅឡើយទេ។
- លោក Tedros បានប្រាប់សន្និសីទកាសែតថា“វីរុសបំប្លែងខ្លួន Delta កំពុងវាយ
ប្រហារនៅជុំវិញពិភពលោក ក្នុងល្បឿនមួយដ៏លឿនបំផុត ដោយជំរុញឲ្យមានការកើនឡើងនូវករណីឆ្លង និងស្លាប់”។ លោកកត់សម្គាល់ថា វីរុសឆ្លងសាហាវ ដែលគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាមួយនេះ បច្ចុប្បន្នត្រូវបានគេរកឃើញ នៅក្នុងប្រទេសជាង១០០ហើយ។
ប្រធានអ្នកវិទ្យាសាស្ត្ររបស់WHO លោកស្រី Soumya Swaminathan បាននិយាយថា រហូតមកដល់ពេលនេះ ស្ថាប័នសុខភាពពិភពលោកមួយនេះ មិនទាន់រកឃើញភស្តុតាងដែលបង្ហាញថា ការចាក់វ៉ាក់សាំងបន្ថែមដូស គឺមានភាពចាំបាច់សម្រាប់អ្នកដែលបានទទួលវ៉ាក់សាំងពេញលេញហើយនោះទេ៕