ដោយៈគង់ សូរិយា
ភ្នំពេញៈ តំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ បាននិងកំពុងក្លាយជាតំបន់CBD (Central Business Development) ដោយសារវត្តមាននៃផ្សាររសហគមន៍ មជ្ឈមណ្ឌលពាណិជ្ជកម្មនានាកាន់តែច្រើនបាននិងកំពុងលេចរូបរាងបណ្តើរៗ។
ដោយៈគង់ សូរិយា
ភ្នំពេញៈ តំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ បាននិងកំពុងក្លាយជាតំបន់CBD (Central Business Development) ដោយសារវត្តមាននៃផ្សាររសហគមន៍ មជ្ឈមណ្ឌលពាណិជ្ជកម្មនានាកាន់តែច្រើនបាននិងកំពុងលេចរូបរាងបណ្តើរៗ។
បុរីជាច្រើនបាននិងកំពុងរំលេចវត្តមាន នៅតាមផ្លូវជាតិលេខ១ គេនឹងលើកពីបុរីប៉េងហួតបឹងស្នោមុនគេ។ បុរីកៀនស្វាយ ផ្លាហ្សា បុរីលឹម ឈាងហាក់ បុរីហាយតិចជាដើម។
ចំណែកនៅលើផ្លូវជាតិលេខ១ បុរីមង្គលភ្នំពេញបានបានដាក់ចេញគម្រោងអភិវឌ្ឍបុរីពីរកន្លែង មួយនៅជិតផ្សារព្រែងឯងក្បែរផ្លូវបត់ទៅរោងចក្រ Tiger និងមួយកន្លែងទៀតកំំពុងតែអភិវឌ្ឍចម្ងាយប្រហែលជាង៥គីឡូម៉ែត្រ ពីគម្រោងទីមួយក្បែរគម្រោងកៀនស្វាយផ្សាហ្សា។
ជាមួយគ្នានេះ ក្រុមហ៊ុនOCIC បាននិងកំពុងពន្លឿនគមរោងរបស់ខ្លួនដ៏ធំ គឺទីក្រុងរណបកោះនរា ស្ថិតនៅលើផ្ទៃដី១២៥ហិកតា ក៏ស្ថិតនៅស្របគ្នានឹងផ្លូវជាតិលេខ១ផងដែរ ដែលធ្វើឲ្យតំបន់ស្ថិតក្នុងខ័ណ្ឌច្បារអំពៅនេះកាន់តែរសរវើក។
អ្នកតាមដានដំណើរវិវត្តន៍នៃវិស័យអចលនទ្រព្យ លោកយិន លាងគង់ ដែលជាទីប្រឹក្សាសមាគមអចលនទ្រព្យសកល បានមានប្រសាសន៍ថា ការរីកចម្រើននៃផ្លូវជាតិលេខ១មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែការរៀបចំMaster Planច្បាស់លាស់របស់រដ្ឋាភិបាលបាននិងកំពុងរុញតំបន់នេះ ក្លាយជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម យ៉ាងរសរវើក ជាមួយនឹងការចូលរួមពីវិស័យឯកជន។
លោកបន្តថា “កំនើនសេដ្ឋកិច្ច ការរីកចម្រើនជីវភាពរបស់ប្រជាពលរដ្ឋ និងការតាំងទីលំនៅរបស់ពលរដ្ឋនៅតំបន់នេះច្រើន ក៏បាននិងកំពុងក្លាយជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជម្រុញការរីកចម្រើននៅតំបន់នេះ”។លោកបន្តថា “វត្តមានបុរីប៉េង ហួតដែលគ្របដណ្តប់លើផ្ទៃដីជាង៣០០ហិកតា បាននិងកំពុងពង្រីកសក្តានុពលនៅតំបន់នេះ ដោយអ្នកវិនិយោគបុរីនេះ បាននិងកំពុងវិនិយោគផ្សារទំនើបចំនួនបី និងសួនកំសាន្តEURO Parkតម្លៃ៦០លានដុល្លារ កំពុងធ្វើឲ្យតំបន់នេះឈានឡើងមួយកម្រិតទៀត”។
លោកបន្តថា កត្តាហេដ្ឋារចនាសម្ព័ន្ឋ តភ្ជាប់មកកាន់កណ្តាលរាជធានី កាន់តែកៀក ពិសេសពេលស្ពានឆ្លងកាត់តំបន់កោះនរា និងកោះពេជ្ររួច នឹងធ្វើឲ្យការតភ្ជាប់និងការធ្វើដំណើរពីតំបន់នេះ ចូលមកកណ្តាលរាជធានីកាន់តែជិត និងងាយស្រូលសម្រាប់ការរស់នៅផង និងប្រកបអាជីវកម្មនានាផងដែរ៕