ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនបុរី GB Residence និង ក្រុមហ៊ុនCMC Real Estate បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត ដល់ដៃគូលក់គំរោងGB នូវរថយន្តមែកសឺដេសសេរីទំនើប GLC ៣០០ ឆ្នាំ២០២១។
ពិធីប្រកាសជាផ្លូវការ នឹងធ្វើឡើងនៅសណ្ឋាគារRaffle Le Royal នាព្រឹកថ្ងៃទី២៩ ក្កដាខាងមុខនេះ។

-->


បុរីGB Residence ស្ថិតនៅលើផ្ទៃដី១០ហិកតា បោះទុនវិនិយោគ៦២លានដុល្លារ ស្ថិតនៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ កំពុងទទួលបានការចាប់ះអារមម្មណ៍ច្រើន ដោយសារគំរោងនេះមានទីតាំងអំណោយផល ឌីសាញឡើងដោយស្ថាបត្យករល្បីល្បាញ លើពិភពលោក ដែលធ្លាប់ជាប់ពានរង្វាន់នៅទីក្រុងឌីបៃ។

បុរីGB Residence ជាបុរីមួយដែលសាងសង់ផ្តោតលើគុណភាព ផាសុខភាព និងសោភ័ណភាព ពិសេសបុរីនេះនឹងមាននូវផ្សារទំនើបGB ដែលអ្នកទិញផ្ទះក្នុងគំរោងនេះនឹងទទួលបាននូវបរិយាកាសធ្វើអាជីវកម្ម និងការរស់នៅប្រកបដោយផាសុខភាព ពិសេសនឹងទទួលបានផលចំណេញខ្ពស់នាពេលអនាគត៕