ធនាគារធំៗជាច្រើនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងសម្លឹងរកការវិនិយោគនៅកម្ពុជា

0

ដោយៈ ប៊ី

ភ្នំពេញៈ ទីផ្សារដែលមានភាពចាស់ទុំនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកភាគច្រើន កំពុងជំរុញឱ្យធនាគារក្នុងតំបន់សម្លឹងទៅរកការចាប់ការវិនិយោគនៅក្រៅប្រទេសក្នុងតំបន់ខ្លួន ខណៈធនាគារទាំងនេះកំពុងសម្លឹងមើលលើការបង្កើនតម្រូវការសេវាកម្មហិរញ្ញវត្ថុ។

នៅក្នុងប្រទេសដូចជាជប៉ុន និងកូរ៉េខាងត្បូងអត្រាការប្រាក់ទាប និងចំនួនប្រជាជននៅថេរ ដែលធ្វើឱ្យចន្លោះវិនិយោគនៅសល់តិចតួចសម្រាប់ទាក់ទាញអតិថិជនថ្មី និងរកចំណូលពីការផ្តល់ប្រាក់កម្ចី។

វាបានជំរុញឱ្យមានការផ្តោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ចក្នុងតំបន់ដែលមានកំណើនសេដ្ឋកិច្ចរឹងមាំ និងអត្រាកំណើតខ្ពស់ ដែលរួមមានប្រទេសកម្ពុជាផងដែរ។ នេះបើយោងតាមការលើកឡើងរបស់ក្រុមហ៊ុន Fitch Ratings ដែលជាភ្នាក់ងារវាយតម្លៃហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក កាលពីថ្មីៗនេះ។

ធនាគារផ្តល់ប្រាក់កម្ចីកូរ៉េខាងត្បូងជាច្រើនបានសម្លឹងមើលមកកម្ពុជាថាជាទីផ្សារមួយ ដែលមានសក្តានុពលបែបនេះ។ ធនាគារ Kookmin បានកាន់កាប់ភាគហ៊ុន៧០ភាគរយនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់កាលពីឆ្នាំមុន។ កាលពី២ឆ្នាំមុន ធនាគារ Woori Bank បានគ្រប់គ្រងទាំងស្រុងលើស្ថាប័នហិរញ្ញវត្ថុ VisionFund ហើយបានប្តូរឈ្មោះធនាគារនេះជា WB Finance។

ក្រុមហ៊ុន Fitch Ratings បាននិយាយថា “សមាមាត្របច្ចុប្បន្ននៃការបង្កើនវិនិយោគនៅក្រៅប្រទេសនឹងអាចផ្លាស់ប្តូរការវាយតម្លៃ OE (បរិយាកាសប្រតិបត្តិការ) របស់យើង ចំពោះធនាគារកូរ៉េ ហើយអត្រាការពង្រីកនៅក្រៅប្រទេសអាចជះឥទ្ធិពលដល់ការវាយតម្លៃរបស់យើងអំពីការបង្កើនការវិនិយោគ”។

ក្រុមហ៊ុន បានឱ្យដឹងថា “ប្រសិនបើពួកគេជោគជ័យក្នុងការបង្កើតfranchise របស់ពួកគេនៅក្រៅប្រទេស យើងរំពឹងថាកំណើននៃទ្រព្យសម្បត្តិ នឹងមានទម្ងន់មិនត្រឹមតែលើការវាយតម្លៃរបស់ OE ប៉ុណ្ណោះទេប៉ុន្តែវាមានសក្តានុពលលើគុណភាពទ្រព្យសម្បត្តិ និងមូលធន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here