ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន Indochina Rubber Investment and Development ដែលជាក្រុមហ៊ុនរបស់វៀតណាម បានប្រកាសបន្ថែមទុនវិនិយោគប្រមាណ៧៦លានដុល្លារ ដល់គម្រោងរបស់ខ្លួននៅកម្ពុជា។ នេះបើយោតាមការចេញផ្សាយរបស់សារព័ត៌មានVNA របស់វៀតណាមកាលពីថ្មីៗនេះ។
ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន Indochina Rubber Investment and Development ដែលជាក្រុមហ៊ុនរបស់វៀតណាម បានប្រកាសបន្ថែមទុនវិនិយោគប្រមាណ៧៦លានដុល្លារ ដល់គម្រោងរបស់ខ្លួននៅកម្ពុជា។ នេះបើយោតាមការចេញផ្សាយរបស់សារព័ត៌មានVNA របស់វៀតណាមកាលពីថ្មីៗនេះ។
ទោះបីជាយ៉ាងក៏ដោយ សារព័ត៌មានVNAមិនបានបញ្ជាក់ថា តើការបន្ថែមទុនរបស់ក្រុមហ៊ុនមួយនេះ ផ្តោតលើការវិនិយោគក្នុងវិស័យអ្វីនោះទេ ដោយគ្រាន់តែមានការបញ្ជាក់ថា ការវិនិយោគរបស់វៀតណាមភាគច្រើនផ្តោតលើវិស័យកសិកម្ម ពិសេសដំណាំកៅស៊ូ និងចេក។
លោកឧកញ្ញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្ពុជាបានថ្លែងប្រាប់នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមហ៊ុននេះ គឺនៅក្នុងសមាគមវិនិយោគវៀតណាមមួយ ដែលមានចំនួនជាង១០ក្រុមហ៊ុន ខណៈប្រធានសមាគមនេះ ក៏ជាសមាជិកសភាពាណិជ្ជកម្មផងដែរ។
លោកបានថ្លែងបន្តថា “ភាគច្រើនក្រុមហ៊ុនទាំងនេះ ផ្តោតលើការវិនិយោគដំណាំកៅស៊ូ និងចេក។ វិនិយោគិនវៀតណាមច្រើនបានមកវិនិយោគកម្ពុជា ហើយមិនត្រឹមតែក្រុមហ៊ុន តែថែមមានធនាគារមួយចំនួនចូលទីផ្សារកម្ពុជា ដើម្បីគាំទ្រដល់វិស័យកសិកម្ម និងការវិនិយោគពីវៀតណាម”។
លោកឧកញ៉ាលឹម ហេងបានថ្លែបន្តថា ការរវិនិយោគបែបនេះគឺស្របទៅតាមរាជ រដ្ឋាភិបាល ក៏ដូចជាសភាពាណិជ្ជកម្ម ដែលបានអំពាវនាវឱ្យមានការវិនិយោគចូលមកប្រទេសកម្ពុជាកាន់ច្រើន ដើម្បីបង្កើនការងារ និងផលិតផលកសិកម្ម ដើម្បីធ្វើការកែច្នៃនាំចេញ។
យោងតាមរបាយការណ៍ពីការិយាល័យស្ថិតិទូទៅ (GSO) របស់វៀតណាមបានឱ្យដឹងថា អ្នកវិនិយោគមកពីប្រទេសវៀតណាម បានបោះទុនវិនិយោគគិតជាទំហំទឹកប្រាក់ប្រមាណ៨៩,២លានដុល្លារនៅកម្ពុជា ក្នុងរយៈពេល៧ខែដំបូង ឆ្នាំ២០២១ ដោយកម្ពុជាឈរនៅលំដាប់ទី២ បន្ទាប់សហរដ្ឋមេរិក ដែលវៀតណាមបោះទុនវិនិយោ