តំបន់ខណ្ឌពោធសែនជ័យបានក្លាយទៅជាទីផ្សារផ្គត់ផ្គង់លក់រាយចុងក្រោយគេនៅភ្នំពេញ

0

ដោយៈ សុជាតា

ភ្នំពេញៈ តំបន់ជាយក្រុងរាជធានីភ្នំពេញ ដូចជា ច្បារអំពៅ ខណ្ឌមានជ័យ និងពោធសែនជ័យ បានកំពុងអភិវឌ្ឍអចលនទ្រព្យយ៉ាងឆាប់រហ័ស ដូចជាបុរី ខុនដូ និងផ្សារទំនើបខ្នាតអន្តរជាតិ នៅពីរ បីឆ្នាំចុងក្រោយនេះ។

អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា បើទោះបីជាវិបត្តិកូវីត១៩ បន្តអូសបន្លាយ ក៏តំបន់ជាយក្រុង ដូចជា ខណ្ឌពោធសែនជ័យ បានស្រូបទាញអ្នកវិនិយោគ ក្នុងការបង្កើតផ្សារទំនើបលក់រាយ ស្របតាមតំរូវការអតិថិជន។ ជាក់ស្តែង ផ្សារទំនើប century Plaza ដែលត្រូវបញ្ចប់នៅត្រីមត្រីមាសទីបួន ឆ្នាំ២០២១ដែលធ្វើអោយតំបន់នេះ បានក្លាយទៅជាមជ្ឍមណ្ឌលទីផ្សារថ្មី ជំនួសអោយផ្សារចាស់ដែលវាយកម្ចេចចោល។

អ្នកនាង គីម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ភ្នាក់ងារអចនទ្រព្យបានបញ្ជាក់ប្រាប់ Proverty Area Asia នារសៀលថ្ងៃទី៣ សីហានេះថា ខណ្ឌពោធសែនជ័យ គឺខណ្ឌដែលមានការអភិវឌ្ឍចុងក្រោយ ទើបតែបាន៥ឆ្នាំចុងក្រោយគេ បើប្រៀបធៀបខណ្ឌផ្សេងៗទៀតទាក់ទងទីផ្សារលក់រាយ។

អ្នកនាងបន្តថា “មូលហេតុ ដែលទាក់ទាញសម្រាប់ទីផ្សារលក់រាយ នៅតំបន់នេះ ដោយសារកំណើនប្រជាជន និងប្រាក់ចំណូលកើនឡើងផងដែរ”។

អ្នកជំនាញអចលនទ្រព្យអន្តរជាតិមួយរូប អ្នកស្រី អាន សុធីតា បានពន្យល់ថា ខណ្ឌពោធសែនជ័យ ដែលមានប្រជាជនច្រើន ប្រាក់ចំណូលក្រោមមធ្យម ដែលធ្វើអោយ វិស័យលក់រាយ មានអភិវឌ្ឍក្រោយគេ។ ហើយការវិនិយោគទៀតសោត ត្រូវការដើមទុនច្រើន។

អ្នកស្រីបន្ថែមទៀតថា វិស័យលក់រាយបានចាប់ផ្តើមរីកចំរើនខ្លាំង នៅពេលដែលផ្សារទំនើប AEON Mall 1 បានចាប់ផ្តើមបើកដំណើរការនៅឆ្នាំ២០១៤។ ហើយការអភិវឌ្ឍទីផ្សារលក់រាយ នៅរយៈពេល ៧ ឆ្នាំចុងក្រោយនេះ បានធ្វើអោយទំហំទីផ្សារទំនើបបានកើនឡើងរហូតដល់ ៥០ ម៉ឺនម៉ែត្រការ៉េ ។

អ្នកស្រីបានថ្លែងដូច្នេះថា “ការកើនឡើងលឿនរហ័សពេកនៃការផ្គត់ផ្គង់ទីផ្សារ បានធ្វើអោយប៉ះពាល់វិស័យលក់រាយ ដោយសារតែ អំណាចទិញរបស់ប្រជាជនកម្ពុជានៅមានកម្រិត រូមទាំង ការលក់ទំនិញ online ផងដែរ ធ្វើអោយការផ្គង់ផ្គង់លើសតំរូវការ។ នៅរាជធានីភ្នំពេញ មានអត្រាប្រើប្រាសនៅផ្សារទាំងមូល មានត្រឹម ៦០ ភាគរយ ទៅ ៧០ ភាគរយ ប៉ុណ្ណោះ”។

បើទោះបីជាវិបត្តិ Covid 19 ធ្វើអោយមានភាពប្រាកដប្រជាទីផ្សារយ៉ាងណាក៏ដោយ ប៉ុន្តែតំរូវការទីផ្សារលក់រាយមានការកើនឡើង ដោយមានល្បឿនយឺតជាផ្គត់ផ្គង់។ បើតាមការស្រាវជ្រាវបានរកឃើញថា អត្រាផ្គត់ផ្គង់បានកើនឡើងគំហុក មួយគុណពីរបើប្រៀបធៀបនឹងឆ្នាំ២០២០។ វាត្រូវការពេលមួយចំនួនទៀត ដើម្បីធ្វើអោយស៊ីចង្វាក់គ្នារវាងតំរូវការ និងការផ្គត់ផ្គង់។

បន្ថែមពីលើនេះខណ្ឌ ពោធសែនជ័យ គឹទីតាំងសំរាប់ការអភិវឌ្ឍបុរី សួនច្បារ សាលារៀន និង ផ្លូវសំខាន់ៗមួយចំនួន ដូចជា សហព័ន្ធរូស៊ី ផ្លូវជាតិលេខបី និងផ្លូវលេខបួនដែលធ្វើអោយតំបន់នេះ ក្លាយទៅជាតំបន់ពាណិជ្ជកម្មដ៏ធំមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here