ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន Pizza Hut International ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គ្រោងនឹងបើកដំណើរការហាងដំបូងរបស់ខ្លួននៅកម្ពុជា ក្នុងខែសីហា ឆ្នាំ២០២១នេះ ដើម្បីនាំភីហ្សារសជាតិ លំដាប់ពិភពលោកមកជូនប្រជាជនកម្ពុជា ដែលទីកន្លែងកំពុងមានរីកចម្រើនផ្នែកអាហារបែបទំនើប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ។
ហាងទីមួយរបស់ខ្លួន នឹងបើកនៅទីក្រុងភ្នំពេញក្បែរផ្សាររុស្សី ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជនបរទេស ហើយក្រុមហ៊ុនគ្រោងនឹងហាងពីរបន្ថែមទៀត គ្រោងនឹងបើកនៅប៉ុន្មានខែខាងមុខនេះ។
ដៃគូអាជីវកម្ម ក្រុមហ៊ុន United Food Group គ្រោងនឹងបើកហាងចំនួន៣០ក្នុង រយៈពេលពីរទៅបីឆ្នាំ។ United Food Group (UFG) គឺជាក្រុមហ៊ុនក្នុងស្រុកមួយ និងជាម្ចាស់ភោជនីយដ្ឋានផាកកាហ្វេដ៏ពេញនិយមនៅកម្ពុជា ដែលបច្ចុប្បន្នបានបើកដំណើរការនៅ២០ទីតាំង។
លោក Unnat Varma នាយកគ្រប់គ្រងក្រុមហ៊ុន Pizza Hut ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា “ក្រុមហ៊ុនមានមោទនភាព ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន United Food Group ដើម្បីបើកហាង Pizza Hut លើកដំបូងនៅកម្ពុជា”។
លោកបានថ្លែងបន្តថា “យើងមានក្តីរំភើប ដែលបានចូលមកប្រទេសកម្ពុជា ដែលជាទឹកដីនៃវប្បធម៌ និងបេតិកភណ្ឌដ៏សំបូរបែប។ ហាង Pizza Hut នឹងបង្ហាញជូននូវបទពិសោធន៍ភីហ្សាដ៏ទំនើប និងឆ្ងាញ់បំផុត ជាមួយបទពិសោធន៍នៃការទទួលទាន ខ្ចប់ ការដឹកជញ្ជូន និងកម្ម៉ង់តាមប្រព័ន្ធឌីជីថល ដើម្បីផ្តល់ជូនប្រជាជនកម្ពុជា វិធីងាយស្រួលបំផុត ដើម្បីទទួលបានភីហ្សារសជាតិល្អបំផុតនៅលើពិភពលោក”។
លោកហេង សេងលីនាយកប្រតិបត្តិនៃក្រុមហ៊ុន United Food Group បានឱ្យដឹងថា “យើងជឿជាក់ថា Pizza Hut នឹងក្លាយជាម៉ាកភីហ្សា ដែលជាជម្រើសរបស់ប្រជាជនកម្ពុជា ហើយយើងមានបំណងលើកកម្ពស់បទពិសោធន៍ភីហ្សាទំនើប ដោយផ្តល់ជូនភី ហ្សារសជាតិ លំដាប់ពិភពលោកដល់ប្រជាជនក្នុងតម្លៃសមរម្យ។
លោកបានថ្លែងថា “ចំនួនប្រជាជនកម្ពុជា ដែលមានប្រាក់ចំណូលមធ្យម កំពុងកើនឡើងយ៉ាងឆាប់រហ័សហើយពួកគេកំពុងស្វែងរកប្រ៊ែន និងផលិតផល ដើម្បីលើកកម្ពស់របៀបរស់នៅទំនើបរបស់ពួកគេ”។
លោកសេងលីបាននិយាយបន្តថា “វាគឺជានិន្នាការថ្មីមួយ ដែលប្រជាជនកម្ពុជាជាច្រើន ដឹកនាំជីវិតការងារមមាញឹក និងមានប្រាក់កាន់តែច្រើន ដើម្បីចំណាយលើការលំហែ និងម្ហូបអាហារលំដាប់ថ្នាក់ខ្ពស់។ នោះហើយជាមូលហេតុ ដែលយើងចង់ធ្វើផ្នែករបស់យើង ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជា ក្នុងការទទួលបានភីហ្សា ដែលមានរសជាតិឆ្ងាញ់បំផុត”៕