ប្រធានGRAប្រកាសតែងតាំងតារាសម្តែងងួន ច័ន្ទចរិយាជាអគ្គលេខាធិការរង

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអចលនទ្រព្យសកល (GRA)លោកឧកញ៉ាសំ សុខនឿនបានសម្រេចតែងតាំងកញ្ញាងួន ច័ន្ទចរិយាជាអគ្គលេខាធិការរងសមាគមអចលនទ្រព្យសកលទទួលបន្ទុកផ្នែកមនុស្សធ៌ម។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី១២ សីហានេះថា ការសម្រេចតែងតាំងកញ្ញាងួន ច័ន្ទចរិយានាពេលនេះ ដោយសារកញ្ញាជាតារាសម្តែងមានទេពកោសល្យម្នាក់ និងជាអ្នកមានជំនាញ និងបទពិសោធន៍៍លើវិស័យអចលនទ្រព្យនៅកម្ពុជា។

លោកឧកញ៉ាបានបន្តថា “កញ្ញាចរិយាមិនត្រឹមមានទេពកោសល្យ លើការសម្តែងនោះទេ ប៉ុន្តែកញ្ញាក៏ជាអ្នកមានជំនាញ និងចំណេះដឹងលើវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ”។​លោកបន្តថា បច្ចុប្បន្នកញ្ញាកំពុងធ្វើការជាមួយក្រុមហ៊ុនអចលនទ្រព្យ លំដាប់​អន្តរជាតិមួយនៅកម្ពុជា”។

កញ្ញាងួន ច័ន្ទចរិយាជាទូតសុឆន្ទៈរបស់គេហទំព័រ អចលនទ្រព្យឈានមុខគេនៅកម្ពុជា គឺគេហទំព័រPropertyarea.asia ។

កញ្ញាងួន ច័ន្ទចរិយាបានលើកឡើង ដោយបានថ្លែងអំណរគុណដល់លោកឧកញ៉ា​សំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល ដែលបានសម្រេចចិត្តតែងតាំងនូវតំណែងកិត្តិយសនេះដល់កញ្ញា។

កញ្ញាបានបន្តថា “វាជាកិត្តិយសណាស់ ដែលកញ្ញាបានទទួលការតែងតាំងនូវមុខតំណែងដ៏ល្អនេះ ពិសេសលើការងារមនុស្សធ៌ម ជាការងារមួយដែលកញ្ញាស្រលាញ់ ចូលចិត្តតាំងពីដើមមក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here