ដោយៈគង់ សូរិយា
ភ្នំពេញៈ តើអ្នកធ្លាប់សង្កេតឃើញដែរទេថា ហេតុអ្វីបានជាមានឡេវពីរគ្រាប់នៅត្រង់ដៃអាវសឺមីរបស់មនុស្សប្រុស? ជាការពិត វាមានមុខងារនិងហេតុផលអាថ៌កំបាំង ដែលបុរសភាគច្រើនមិនសូវដឹង និងមិនចាប់អារម្មណ៍ពីសារប្រយោជន៍របស់វា។
តាមពិតឡេវទី២ នៅត្រង់ដៃអាវបុរសមានមុខងារជាច្រើនដូចជា ជួយឱ្យមានរបៀបរៀបរយនៅពេលបុរសពាក់អាវធំ។ ជាទូទៅ នៅពេលចូលរួមកម្មវិធីផ្លូវការ ឬកិច្ចប្រជុំលក្ខណៈអន្តរជាតិ បុរសតែងតែប្រើប្រាស់អាវធំ ដើម្បីបង្ហាញភាពវិជ្ជាជីវៈ និងបង្កើនទំនុកចិត្ត។ ដូច្នេះប្រសិនជាអ្នកប្រើប្រាស់មុខងារឡេវនៅត្រង់ដៃអាវនេះ នោះនៅពេលបុរសគ្រងអាវធំពីលើ ផ្នែកដៃនឹងគ្មានភាពរញ៉េរញ៉ៃ មិនសុះផផុល គឺរឹបល្អ និងមានសណ្តាប់ធ្នាប់។
លើសពីនេះ ឡេវអាចនេះក៏ជួយសម្រួល ទៅដល់ទំហំដៃរបស់អ្នកពាក់ផងដែរ។ ថ្វីត្បិតតែទំហំអាវត្រូវខ្លួនពិតមែន ប៉ុន្តែទំហំដៃអាចនឹងមានភាពធូរឬរលុង អាស្រ័យទៅតាមមនុស្សនិមួយៗ។ ការផលិតឡេវអាវទី២នេះ អនុញ្ញាតឱ្យអ្នកពាក់អាចរឹតបន្តឹង ឬបន្ធូរបន្ថយ ទៅតាមស្ថានភាព ឬចំណង់ចំណូលចិត្ត។
អត្ថប្រយោជន៍មួយទៀត គឺវាជួយបង្កើនភាពហ្មត់ចត់នៃរូបសម្បត្តិខាងក្រៅរបស់បុរសថា “ជាមនុស្សដែលចេះរៀបចំខ្លួន និងមានរបៀបរៀបរយ ព្រោះ នៅពេលដែលពាក់គ្រឿងលម្អខ្លួន ដូចជា នាឡិកា វាមិនជួយឱ្យទើសឬរអិលធ្លាក់ចុះនៅពេលអ្នកលើកដៃ ឬធ្វើសកម្មភាពផ្សេង៕