ដោយ សុជាតា
ភ្នំពេញៈ ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ សម្រេចបាន៧៥ភាគរយហើយ ខណៈដែរផ្លូវក្រោមដីក្នុងការដ្ឋាននេះ៣ខែ្ស បានដាក់អោយដំណើរការបណ្តោះអាសន្ន ដើម្បីសំរួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ដោយ សុជាតា
ភ្នំពេញៈ ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ សម្រេចបាន៧៥ភាគរយហើយ ខណៈដែរផ្លូវក្រោមដីក្នុងការដ្ឋាននេះ៣ខែ្ស បានដាក់អោយដំណើរការបណ្តោះអាសន្ន ដើម្បីសំរួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ខ្សែទីមួយនៃស្ពាននេះ គឺផ្លូវដែលដាក់អោយដំណើរការសម្រាប់ចរាចរណ៍ គឺពីផ្លូវជាតិលេខ៤មកផ្លូវសហព័ន្ធរុស្សី ដើម្បីបើកអោយមានលំហូរចរាចរណ៍ ដើម្បីដំណើរសម្រួលការកកស្ទះ។
ចំណែកខ្សែទីពីរ គឺការភ្ជាប់ចរាចរឯកទិសពីផ្លូវជាតិ៤ ឆ្ពោះទៅមហាវិថីចោមចៅប្រវែង៤៥៨ ម៉ែត្រ ទទឹង៨.៥ម៉ែត្រ និងខ្សែទីបី គឺផ្លូវឯកទិសភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ៣ ។
គម្រោងតម្លៃ ២២ លានដុល្លារនេះ បានកំពុងសាងសង់អោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)ដែលបានបើកការដ្ឋានតាំងពីខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅនេះ ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែ និងគ្រោងបញ្ចប់រួចរាល់ក្នុងឆ្នាំ ២០២១នេះ។
គិតមកដល់បច្ចុប្បន្ននេះ ទីក្រុងភ្នំពេញមានស្ពានអាកាសចំនួន៥រួចមកហើយដែលកំពុងដាក់អោយប្រើប្រាស់ដូចជា ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧ មករា ស្ពានអាកាស៥មករា និងស្ពានអាកាសផ្សារដីហ៊ុយ៕