ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ លោកហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា និងជាតំណាងរាស្រ្តខេត្តកំពង់ស្ពឺ បានលើកឡើងនូវគោលនយោបាយរបស់កម្ពុជា ដែលត្រូវប្រកាន់ខ្ជាប់ចំពោះមុខ។
ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ លោកហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា និងជាតំណាងរាស្រ្តខេត្តកំពង់ស្ពឺ បានលើកឡើងនូវគោលនយោបាយរបស់កម្ពុជា ដែលត្រូវប្រកាន់ខ្ជាប់ចំពោះមុខ។
លោកបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួន នារសៀលថ្ងៃទី១៦ សីហានេះថា កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ” ដែលនយាបាយនេះ មានន័យគ្រប់ជ្រុងជ្រោយសម្រាប់ខ្មែរគ្រប់រូបឲ្យដឹងថា “អនាគតកម្ពុជា ដាច់ខាតត្រូវស្ថិតក្នុងដៃកម្ពុជាខ្លួនឯង”។
លោកបានសរសសេរបន្តថា មានមេរៀនច្រើនណាស់ក្នុងប្រវត្តិសាស្រ្ត ទាំងចាស់ ទាំងថ្មី ដែលបង្រៀនយើងឲ្យយល់ថា ភាពជាម្ចាស់លើជោគវាសនាខ្លួនឯង ជាកត្តាកំណត់យ៉ាងពិតប្រាកដលើអនាគតប្រទេស ខណៈដែលវិសាលភាពនៃមិត្តភាព ជាកត្តាលីករជំរុញឲ្យភាពជាម្ចាស់នោះកាន់តែរឹងមាំ ស្របគ្នានឹងកិច្ចប្រឹងប្រែងខាងក្នុងរបស់ខ្លួន។
លោកបន្តថា “ទៅមុខ យើងត្រូវរួមគ្នាអនុវត្តនយោបាយនេះ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីអនាគតរបស់កូនចៅយើង”៕