ដោយៈសុជាតា
ភ្នំពេញៈ អ្នកសាងសង់គេហដ្ឋាន នៅសហរដ្ឋអាមេរិចបានធ្លាក់ចុះ ជាងការរំពឹងទុកនៅខែកក្កដា ឆ្នាំនេះ ដែលជាសញ្ញានៃការកើនឡើងថ្លៃដើមនៃការសាងសង់ និង តម្លៃផ្ទះបន្តកើនឡើង កម្រិតលក្ខខណ្ឌទីផ្សារអចលនទ្រព្យ នៅត្រីមាសទីបីឆ្នាំនេះ។
យោងតាមរបាយការណ៍ចេញផ្សាយ ដោយនាយកដ្នានពាណិជ្ជកម្មកាលពីថ្ងៃពុធ បានបង្ហាញអោយដឹងថា លិខិតអនុញ្ញាតសម្រាប់សាងសង់បានធ្លាក់ចុះ ដែលបណ្តាលអោយមានកង្វះគេហដ្ឋាន នឹងធ្វើអោយតម្លៃឡើងថ្លៃ។ ចំនួនគេហដ្ឋានដែលអនុញ្ញាតអោយសាងសង់មិនទាន់ចាប់ផ្តើមកាលពីខែមុន មិនបានកត់ត្រាខ្ពស់ ចង្អុលបង្ហាញអោយអ្នកសាងសង់មានការស្ទាក់ស្ទើរ និងមិនយកគម្រោងថ្មី។
-->

អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ លោក Mark Vitner បានបញ្ជាក់បន្ថែមទៀតថា វាមិនមានសំណួរច្រើនទេ ដែលថាការសាងសង់ផ្ទះ ត្រូវជួបបញ្ហាប្រឈមជាមួយនឹងតម្លៃផ្ទះកើនឡើងថ្លៃ កាត់បន្ថយតម្លៃសមរម្យ ដែលជំរុញអោយការធ្លាក់ចុះភាគរយ អ្នកប្រើប្រាស់ក្នុងគោលបំណងទិញផ្ទះថ្មី។
ចំនួនផ្ទះបានចាប់ផ្តើមធ្លាក់ចុះជិត៧ភាគរយ សម្រាប់កែសំរួលតាមរដូវកាលជាមួយនឹងចំនួន១,៥ឯកតាកាលពីខែមុន។ នេះបើប្រៀបធៀប នឹងចំនួនគេហដ្ឋានប្រមាណ១,៦ សែន ៥ ម៉ឺន ឯកតា។
ក្រុមអ្នកសាងសង់គេហដ្ឋាន បានធ្លាក់ចុះនៅភាគខាងលិច ភាគឥសានពាក់កណ្តាលខាងលិច ប៉ុន្តែកើនឡើងនូវភាគខាងត្បូងប្រមាណ២.៥ ភាគរយ។
ការអនុញ្ញាតសម្រាប់ការសាងសង់អាគារគេហដ្ឋាន បានកើនឡើង២.៦ភាគរយទៅអត្រាជាង១,៦លានឯកតា។ ការអនុញ្ញាតគ្រួសារតែមួយបានធ្លាក់ចុះ ១.៧ ភាគរយ ប្រមាណ ១ លាន ៤ ម៉ឺន ៨ ពាន់ឯកតា។ ការអនុញ្ញាតសម្រាប់គ្រួសារចំរុះបានកើនឡើង ១១.២ ភាគរយជាមួយនឹង៥សែន៨ ម៉ឺ ៧ ពាន់ឯកតា បានឆ្លុះបញ្ចាំងពីតំរូវការខាងជួល ស្របពេលសេដ្ឋកិច្ចបានបើកដំណើរការឡើងវិញ។
យោងតាមរបាយការណ៍របស់សមាគមជាតិ អ្នកសាងសង់គេហដ្ឋានបានថ្ងៃអង្គារ បានបង្ហាញពីជំនឿទុកចិត្ត របស់អ្នកសាងសង់គេហដ្ឋានតែមួយ បានធ្លាក់ចុះអស់រយៈពេល១៣ខែ ពីព្រោះតែចំណាយថ្លៃដើមខ្ពស់ និងតម្លៃផ្ទះ កើនឡើងដែលបណ្តាលតំរូវការថយចុះ។
តម្លៃគេហដ្ឋានកើនឡើងខ្ពស់
ការចំណាយសាងសង់ខ្ពស់ នៅតែជាប្រឈមមុខ សម្រាប់តំរូវការគេហដ្ឋាននៅថ្ងៃអនាគត ស្របពេលដែលកង្វះពលកម្ម និងដីធ្លីបន្តកើនឡើង។ តំរូវការសម្រាប់គេហដ្ឋានបានបន្ទុះ ក្នុងអំឡុងវិបត្តិ Covid 19 ដោយសារតែ ជនអន្តប្រវេសន៍សែ្វងរកការិយាល័យ និង សាលារៀនពីទីក្រុងទៅកាន់តំបន់ជាយក្រុង និងតំបន់ប្រជាសាស្រ្តទាប។
សន្និធិនៃគេហដ្ឋានជាកម្មសិទ្ធិ រក្សាកម្រិតទាបដែលនាំអោយកំណើនប្រចាំឆ្នាំ ពីរខ្ទង់នៅតម្លៃផ្ទះ។
ប៉ុន្តែវិបត្តិ covid 19 ជាសាកល បានចាប់ផ្តើមប្រសើរឡើងវិញ ស្របពេលដែលអ្នកឆ្លងជំងឺនេះ បានធ្លាក់ចុះជាលំដាប់ ដែលអនុញ្ញាតអោយក្រុមហ៊ុនហៅកម្មករត្រឡប់មកការិយាល័យវិញនៅតំបន់ទីក្រុង និងសាលារៀនវិញ។
បើយោងតាមរបាយការណ៍របស់សមាគមកម្ចីធនាគារ បានបង្ហាញអោយដឹងថា ការដាក់ពាក្យស្នើសុំកម្ចីទិញផ្ទះ បានធ្លាក់ចុះកាលពីសប្តាហ៍មុន។
លោកOren Klachkin អ្នកសេដ្ឋកិច្ចសហរដ្ឋអាមេរិកបានលើកឡើងថា តំរូវការគេហដ្ឋានរឹងមាំ និង សនិ្នធិទាបនឹងលើកទឺកចិត្តអោយអ្នកកសាងគេហដ្ឋាន និងគាំទ្រការចាប់ផ្តើមសាងសង់ ប៉ុន្តែការចំណាយថ្លៃដើមខ្ពស់ និងវត្ថុធាតុដើមខ្ពស់ នឹងធ្វើអោយប៉ះពាល់សកម្មភាពសាងសង់។
លោកបន្តថា “យើងរំពឹងទុកថា នឹងមានកើនឡើងការសាងសង់គេហដ្ឋាន នៅត្រីមាសទីបី ឆ្នាំនេះ ដើម្បីឆ្លើយតបនឹងធ្លាក់ចុះត្រីមាសមុនប្រមាណ២ភាគរយ”៕