ដោយៈ សូរិយាវង្ស
ភ្នំពេញៈ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដសូសទី៣ ឬវ៉ាក់សាំងជម្រុញជាការការពារជំងឺកូវីដ១៩មួយផ្នែក បានប្រសិទ្ឋភាពតិច ឬច្រើនអាស្រ័យលើការអនុវត្តន៍វិធានការពារប្រចាំថ្ងៃរបស់ខ្លួន។
ដោយៈ សូរិយាវង្ស
ភ្នំពេញៈ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដសូសទី៣ ឬវ៉ាក់សាំងជម្រុញជាការការពារជំងឺកូវីដ១៩មួយផ្នែក បានប្រសិទ្ឋភាពតិច ឬច្រើនអាស្រ័យលើការអនុវត្តន៍វិធានការពារប្រចាំថ្ងៃរបស់ខ្លួន។
ហេតុនេះរឿងសំខាន់ៗចំនួន៦យ៉ាង ដែលលោក អ្នកគួរដឹងទាក់ទងនឹងវ៉ាក់សាំងដូសទី៣ ដូចជា ទី១ គេងមិនគ្រប់គ្រាន់ លុះបើដល់ថ្ងៃចាក់នឹងគ្មានកម្លាំង ហើយអាចឈឺថ្កាត់ភ្លាមៗ មិនអាចស្មានដឹងនោះទេ។ នៅពេលយើងគេង ប្រព័ន្ធរាងកាយសំខាន់ៗធ្វើការជួសជុលដោយខ្លួនឯង។
នៅពេលសម្រាកមិនបានពេញភ្នែក បេះដូងខួរក្បាល និងប្រព័ន្ធភាពស៊ាំមិនទទួលបានការថែទាំគ្រប់គ្រាន់ដូចគ្នា។ ទី២ អ្នកខ្លះផឹកស្រាឬភេសជ្ជៈមានជាតិហ្គាស ជាតិផ្អែមឲ្យហើយ ខ្លាចពេលចាក់ត្រូវតមមិនអាចហូបបានតាមចិត្តចង់។ អ្នកជំនាញបានឲ្យដឹងជាច្រើនឆ្នាំមកហើយថា ការហូបគ្រឿងស្រវឹង ជាតិផ្អែមច្រើនពេក ធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយតាមវិធីជាច្រើន។
ទី៣ អត់ព្រមផឹកវីតាមីនបំប៉នរាងកាយមុនចាក់ ចេះតែខ្ជិលហីៗ ហើយមិនព្រមណែនាំដល់ក្រុមមនុស្សចាស់ដូចគ្នា។
វេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងរបស់អាមេរិក បាននិយាយថាប្រសិនបើអ្នកខ្វះវីតាមីនណាមួយ នោះវាមានផលប៉ះពាល់ ដល់ភាពងាយនឹងឆ្លងមេរោគ” ។ ទី៤ ទម្លាប់ខ្លួននៅឯកោនិងគិតច្រើនស្រ្តេស នាំឲ្យខូចអារម្មណ៍ ក៏អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយលឿន។ ស្រួលៗពេលចាក់អាចទៅជាភិតភ័យ ឬថប់បារម្ភភា្លមៗក៏មាន។
ទី៥ ដាច់ខាតកុំខ្ជិលរឿងហូបទឹក ទោះមិនឃ្លានឬអត់ វាមិនអាស្រ័យលើមាត់និងក្រពះ តែរាងកាយទៅវិញទេ ដែលត្រូវការចាំបាច់ក្នុងអំឡុងចាក់វ៉ាក់សាំង និងទី៦ មួយទៀត កុំភ្លេចខ្លួនទៅឈរហាលថ្ងៃឲ្យសោះ ព្រោះមានមេរៀនជាច្រើនពីមនុស្ស ដែលបានចាក់វ៉ាក់សាំងរួច ទៅជាដួលសន្លប់ភ្លាមៗ ដោយសារឈរក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង៕