ដោយៈសហការី
ភ្នំពេញៈ មាននិស្ស័យស្រលាញ់កុមារ និងចង់ឃើញពួកគេមានភាពឆ្លាតវៃ អគ្គនាយកក្រុមហ៊ុន MTSL Investment Co., Ltd ជាក្រុមហ៊ុនដែលនាំចូលនូវប្រភេទទឹកដោះគោម្សៅម៉ាកសញ្ញារបស់អឺរ៉ុប បាឡាក់តាន់ ព្រីមៀមហ្គោល កំពុងជួយសម្រេចបំណងរបស់មាតាបិតា អាណាព្យាបាល ដើម្បីឲ្យបុត្រធីតារបស់ពួកគាត់មានសុខភាពល្អ និងបញ្ញាឆ្លាតវៃ។

-->
Balactan Premier Gold ត្រូវបានសហគមន៍អឺរ៉ុបផ្តល់វិញ្ញាបនបត្រ ជាអាហារូបត្ថម្ភកម្រិតលេខ១ ជំនួយដល់ការលូតលាស់របស់ក្មេងតូចៗ កាន់តែប្រសើរទាំងសុខភាព និងប្រាជ្ញាស្មារតី។ ដើម្បីជួយឱ្យកុមារតូចៗកម្ពុជា កាន់តែមានសុខភាពល្អ និងមានភាពឆ្លាតវៃ ដោយហេតុថា អនាគតពួកគេនឹងក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ជាតិនោះ ក្រុមហ៊ុនទឹកដោះគោម្សៅ បាឡាក់តាន់ ព្រីមៀមហ្គោល បានធ្វើការផ្លាស់ប្តូររូបរាងថ្មី និងបន្ថែមរូបមន្តថ្មីឱ្យកាន់តែល្អប្រសើរជាងមុនមួយកម្រិតទៀត។
លោកថេង ស្រេង និងលោកជំទាវអគ្គនាយិកា ថេង សុខលី ដែលជាថ្នាក់ដឹកនាំ ក្រុមហ៊ុន MTSL Investment Co., Ltd ដោយបាននាំយកផលិតផលនេះមកកម្ពុជាបានមានប្រសាសន៍ថា ប្រទេសយើងត្រូវការធនធានមនុស្សពូកែៗ ដើម្បីទៅអភិវឌ្ឍន៍ប្រទេសជាតិនៅថ្ងៃអនាគត ទើបក្រុមហ៊ុនសម្រេចចិត្តបន្ថែមរូបមន្តថ្មី ជាពិសេសនោះនៅតែរក្សាគោលជំហប្រើប្រាស់វត្ថុធាតុដើម នៅក្នុងទឹកដោះគោម្សៅ បាឡាក់តាន់ ព្រីមៀមហ្គោល ដែលជួយឱ្យកុមារកម្ពុជា នូវការអភិវឌ្ឍខួរក្បាល ការលូតកម្ពស់កាន់តែប្រសើរ និងសុខភាពល្អយូរអង្វែង។
អ្វីដែលរឹតតែពិសេសនោះ សូម្បីតែកុមារដែលមានជំងឺអង់ហ្ស៊ីម ក៏អាចធ្វើការបំបៅទឹកដោះគោម្សៅ បាឡាក់តាន់ ព្រីមៀមហ្គោល បានផងដែរ ព្រោះវាគ្មានជាតិសណ្តែក និងប្រេងសណ្តែកនោះទេ។ គិតមកទល់នឹងពេលបច្ចុប្បន្ននេះ ទឹកដោះគោម្សៅ បាឡាក់តាន់ ព្រីមៀមហ្គោល បានធ្វើការចែកចាយយ៉ាងទូលំទូលាយ និងស្ថិតនៅជិតដៃមាតាបិតាគ្រប់រូបខ្លាំងបំផុត ពោលគឺមានលក់នៅបណ្តាលហាង ទូទាំងព្រះរាជាណាចក្រកម្ពុជា និងជាពិសេសទទួលការគាំទ្រយ៉ាងខ្លាំង ពីមាតាបិតាជាច្រើន។
ជាមួយគ្នានេះ លោក ប៊ូ ខេមរិន្ទ្រ ប្រធានផ្នែក លក់ និងទីផ្សារ របស់ក្រុមហ៊ុន MTSL Investment Co., Ltd នៅកម្ពុជា ក៏ធ្លាប់បានចែករំលែកមូលហេតុ ដែលធ្វើទីផ្សារទឹកដោះគោម្សៅ បាឡាក់តាន់ ព្រីមៀមហ្គោល ត្រូវបានគេទទួលស្គាល់លឿនរហូតល្បីនៅកម្ពុជាស្ទើរ២៥រាជធានី ខេត្ត គឺដោយសារតែកត្តាធំៗចំនួន៣ រួមមាន៖ គុណសម្បត្តិពិសេសៗរបស់ផលិតផល, ក្រុមហ៊ុនមានប្រព័ន្ធគ្រប់គ្រង ល្អ និងចុងក្រោយគឺក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្ពស់ចំពោះដៃគូសហការ។

ម្យ៉ាងវិញទៀត លោកអ្នកអាចទៅកាន់ទីតាំងក្រុមហ៊ុនផ្ទាល់ ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ៤២B ផ្លូវឧកញ៉ាម៉ុងឬទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬតាមលេខទូរស័ព្ទ ០៨៧/០៧៨/០៦៨ ៩២៥ ៧៧៧ Facebook Page: Balactan Cambodia និង Telegram Channel: Balactan Cambodia៕