ដោយៈសុជាតា
ភ្នំពេញៈ លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យបានមានប្រសាសន៍ថា ជាមួយនឹងផែនការចាក់វាក់សាំង អោយគ្រប់១០ លាននាក់ ដែលធ្វើអោយទីផ្សារអចលនទ្រព្យ នឹងស្ថេរភាពឡើងវិញនៅបំណាច់ឆ្នាំ ២០២១នេះ។
លោកបន្តថា ប៉ុន្តែត្រូវរំខានដោយវីរុសបំលែងDelta បាននិងកំពុងប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យនៅក្នុងនោះដែរ ទីផ្សារលំនៅដ្ឋានមានការប៉ះពាល់ប្រមាណ៥០ភាគរយ និងផ្នែក Commercial real estate មានដូចជា shop house និង retail market គឺ មានផលប៉ះពាល់ខ្លាំង ដោយគេសង្កេតឃើញថាផ្សារទំនើបអន្តរជាតិ ដូចជា AEON គឺមានភាពស្ងាត់អ្នកទិញជាដើម។
លោកឧកញ៉ាបានបន្តទៀតថា វិបត្តិCovid បំលែងថ្មីធ្វើអោយប្រជាជន និងអ្នកវិនិយោគ ត្រូវមានការគិតគូរច្បាស់់លាស់ នូវផែនការវិនិយោគមុនចំណាយបា្រក់។ ហើយដំណោះស្រាយចំពោះវិបត្តិនេះ គឺ អំពាវនាវអោយប្រជាជន ចូលរួមខិតខំប្រឹងប្រែងជាមួយរដ្ឋាភិបាល ៣កុំ និង៣ការពារ។ ប្រជាជនត្រូវភ្ញាក់រលឹក ដើម្បីចូលរួមរដ្ឋាភិបាលក្នុងទប់ស្កាត់អោយខានតែបាន។
ទោះបីជាយ៉ាងណារដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយនឹងវិស័យឯកជនបន្ថែមទៀត ដើម្បីទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ អោយបាន ដោយធ្វើអោយសកម្មភាព ការងារលើវិស័យសំណង់ មិនត្រូវបានផ្អាកដំណើរការនោះទេ។
អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមន៍អភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា បានលើកឡើងថា ការចាក់វាក់សាំង ជាមួយនឹងការចូលរួមសហការពីវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋផងនោះ ធ្វើអោយវិស័យសំណង់នៅតែដំណើរទៅមុខ មិនអាក់ខានដោយសារ កូវីដ ១៩ នោះទេ៕