ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តទុនវិនិយោគចំនួន៨៧គំរោង ជាមួយទំហំទឹកប្រាក់ជាង២៩០០លានដុល្លារអាមេរិក កើនឡើងជិត១២ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា នៅនៅឆមាសទី១ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៨៧គម្រោង បានធ្លាក់ចុះ៤២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ក្នុងនោះបើពិនិត្យលើទុនវិនិយោគសរុប មានចំនួនជាង២៩០០លានដុល្លារ កើនឡើងជិត១២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។
-->

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ទោះបីកម្ពុជាមានបញ្ហាជំងឺកូវីដ១៩ក្តី ប៉ុន្តែទំហំនៃការនាំចេញរបស់យើងបានកើនឡើង ពិសេសយើងឃើញក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគំរោងវិនិយោគជាច្រើន ដែលវាជាសញ្ញាវិជ្ជមានមួយសំរាប់សេដ្ឋកិច្ចកម្ពុជា។
លោកបន្តថា ការដែលកម្ពុជាទទួលបានឱកាសវិនិយោគនេះ កត្តាចម្បង គឺកើតចេញពីស្ថិរភាពនយោបាយ ការជំរុញការចាក់វ៉ាក់សាំងបានលឿន និងគ្រោងបញ្ចប់នៅចុងឆ្នាំនេះ ការទទួលបានភាពអនុគ្រោះពន្ធGSP និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងឈានទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយជាមួយប្រទេកូរ៉េ ជាដើម ដែលកត្តាទាំងនេះ ធ្វើឲ្យវិនិយោគិន កំពុងសម្លឹងមើលឱកាសវិនិយោគនៅកម្ពុជា៕