ប្រាសាក់រួមចំណែកផ្តល់ឥណទានសហហិរញ្ញប្បទានដល់សហគ្រាសធុនតូចនិងមធ្យម

0

ដោយៈសហសេវិក

ភ្នំពេញប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានចូលរួមក្នុង «គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី 2» ក្នុង​គោលបំណង​ផ្តល់​កម្ចី​ដែល​មានការ​ប្រាក់​ទាប​ដើម្បី​ទ្រទ្រង់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ នៅ​ក្នុង​ប្រទេស​ បន្ទាប់ពីជំហានទី 1 នៃគម្រោងទទួលបានលទ្ធផលជាវិជ្ជមាន។

គម្រោងនេះត្រូវបានផ្ដួចផ្ដើមឡើង ដោយ​រាជរដ្ឋាភិបាលកម្ពុជា ដោយមានកិច្ចស​ហ​ប្រតិបត្តិការ ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនានា ក្នុងនោះក៏មានប្រាសាក់ ដើម្បីចូលរួមស្ដារសេដ្ឋកិច្ចឡើងវិញ និងជួយដល់សហគ្រាសធុនតូច និងមធ្យមដែលកំពុងត្រូវការហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់អាជីវកម្មបន្ត។

គម្រោងសហហិរញ្ញប្បទាន ជំហានទី 2 នេះ មានគោលបំណងផ្ដល់ឥណទានមានការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យអាទិភាព ដូចជា ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម សម្រាប់ជំនួសឱ្យការនាំចូល បម្រើសេចក្ដីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូលនៅក្នុងការផលិតរបស់ក្រុមហ៊ុនធំៗជាដើម។

គម្រោងឥណទាននេះ នឹងធ្វើឱ្យប្រាសាក់អាចផ្ដល់កម្ចី ដល់សហគ្រាសធុនតូចនិងមធ្យម ដែលត្រូវការទុនវិនិយោគរហូតដល់2.10 ប៊ីលានរៀល ឬ50 ម៉ឺនដុល្លារអាមេរិក និង ទុនបង្វិលរហូតដល់1.26 ប៊ីលានរៀល ឬ 20 ម៉ឺនដុល្លារអាមេរិក នៅក្នុងមុខរបរអាជីវកម្មរបស់ខ្លួន ជាមួយរយៈពេលកម្ចីវែងរហូតដល់7ឆ្នាំ ដោយគ្មានកម្រៃសេវារដ្ឋបាល។

ចំពោះអត្រាការប្រាក់នៃឥណទាន ក្នុងគម្រោងសហហិរញ្ញប្បទាននេះ ត្រូវបានកំណត់ជា 2 ដូចជា ទី 1 អត្រាការប្រាក់អតិបរមា 6.5% ក្នុងមួយឆ្នាំ (0.54% ក្នុងមួយខែ) សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលបានចុះឈ្មោះបញ្ជីក្នុងវិស័យអាទិភាព ទី2 អត្រាការប្រាក់អតិបរមា7.5% ក្នុងមួយឆ្នាំ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលមិនបានចុះបញ្ជី និងសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីក្នុងវិស័យមិនមែនអាទិភាព

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា “ប្រា​សាក់ ​បានចូលរួមក្នុងគម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាស​ធុន​តូចនិង​មធ្យមនេះ ចាប់តាំងពី​ជំហាន​ទី1មកម្ល៉េះ តាមរយៈ​ការចូលរួម​ផែនការ​សរុប5 ​លាន​ដុល្លារ ប៉ុន្តែ​ជាក់ស្តែងប្រាសាក់ ​បាន​បញ្ចេញ10​លាន​ដុល្លារ​អាមេរិករួចទៅហើយ ​នៅ​ជំហានដំបូង​។ យើងប្ដេជ្ញាចិត្តនឹងសម្រេចឱ្យបានតួលេខនេះម្ដងទៀត នៅជំហានទី2 នេះ ក្នុងគោលបំណង ជំរុញការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និងមធ្យម និងដើម្បីបង្កើត​ឱកាស​ការងារនៅក្នុងប្រទេសកម្ពុជា”។

លោកបានបន្ថែមថា គម្រោង​ពិសេស​នេះ ​នឹង​ជួយឱ្យសហគ្រាសធុនតូច និងមធ្យមមានលទ្ធភាព​ទទួលបាន​កម្ចី​ ពី​គ្រឹះ​ស្ថាន​​ហិរញ្ញវត្ថុ​កាន់តែ​ងាយស្រួល ដោយមាន​អត្រា​ការប្រាក់​កាន់តែ​ទាប​។ ដូច្នេះ ចំពោះសហគ្រាសធុនតូចនិងមធ្យម ដែលមាន​តម្រូវការដើមទុន អាចដាក់ពាក្យស្នើសុំកម្ចី​ក្រោម​គម្រោង ​សហហិរញ្ញប្បទានជំហានទី 2 នេះ ពីបណ្ដាន្រាសធុនតូច ុនតូចនិងមទេះ​ទី​ ១ិងងនe and yss of loan.

roduction of the large entreprise សាខាប្រាសាក់ ដែលនៅជិតលោកអ្នកបំផុត ឬ ទូរស័ព្ទមកលេខ 023 999 911 ឬ 086 999 911 ដើម្បីទទួលបានព័ត៌មានបន្ថែម។

លោកបន្តថា “តាងនាមថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ប្រាសាក់ យើង​ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុ​ទ្ធ​ប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-19 ក្នុងនោះមានយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិ និងយុទ្ធសាស្ត្រស្ដារសេដ្ឋកិច្ចជាតិឡើងវិញ”។ លោកបន្តថា “យើងខ្ញុំសង្ឃឹមថាសកម្ម​ភាព​អាជីវកម្ម​ជាទូទៅ ​នឹង​វិលត្រលប់​ទៅ​រក​ភាពធម្មតា​ជាថ្មី​ក្នុងពេល​ឆាប់​ៗបំផុត”។

លោកសាយ សូនីបានបន្តថា ប្រាសាក់ នៅតែបន្ត​ផ្ដល់​សេវា​ប្រាក់កម្ចី​ជូន​អតិថិជន​ជាធម្មតា សម្រាប់ឱ្យពួកគាត់អាចចាប់ផ្ដើមអាជីវកម្មជាថ្មី ឬពង្រីក​អាជីវកម្ម។ យើង​ខ្ញុំត្រៀមខ្លួន​ជាស្រេច ដើម្បី​បម្រើ​ពួកគាត់ តាមរយៈ​គម្រោងសហហិរញ្ញប្បទាននេះ ក៏ដូចជា​តាមរយៈទឹកប្រាក់ហិរញ្ញប្បទាន​ផ្ទាល់ខ្លួន​របស់​ប្រាសាក់។

លោកក៏បានបន្ថែមទៀតថា យើងខ្ញុំសូមថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ចំពោះអតិថិជនទាំងអស់​ ដែល​បានគាំទ្រ ​និងប្រើប្រាស់សេវាឥណទានប្រាសាក់ និងសូមគោរពជូនពរ​ចំពោះអតិថិជនទាំងអស់ សូមមានសុខភាព​ល្អ និងមានសុវត្ថិភាព​គ្រប់ៗគ្នា ក្នុងពេលវេលាដ៏លំបាកនេះ។ សូមចូលរួម​សកម្មភាព​ការពារខ្លួន​អ្នកផ្ទាល់ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិយើង។ យើងរួមគ្នាដើម្បីបង្ការការឆ្លងជំងឺកូវីដ-19 និងរក្សាសុវត្ថិភាពកាន់តែខ្ពស់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here