ដំណឹងល្អៈលោកឧកញ៉ាស្រី ចាន់ថនគ្រោងវិនិយោគសាងសង់រោងចក្រកែច្នៃ ផ្លែឈើស្រស់នៅកម្ពុជា

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកឧកញ៉ាស្រី ចាន់ថន បានប្រកាសនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកថា ដោយសារតែការរីករាលដាល នៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើប្រទេសកម្ពុជា ជាពិសេសលើផ្នែកសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត ដូចជាវិស័យ​ទេសចរណ៍ និងវិស័យកសិកម្ម ដែលជាហេតុធ្វើឱ្យប្រជាកសិករ ពិបាកក្នុងការរកទីផ្សារសម្រាប់ផលិតផលរបស់ពួកគេ។

លោកឧកញ៉ាដែលជាប្រធានសម្ព័ន្ឋJet Group រូបនេះបន្តថា ហេតុដូចនេះហើយលោក បានចំណាយពេលដើម្បីសិក្សាអស់មួយរយៈពេល ដើម្បីបន្តរៀបចំកៃច្នៃ និងបង្កើ​តជាតំបន់ទេសចរណ៍ធម្មជាតិឱ្យបានច្រើន ជាពិសេសនៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាតិ រួមជាមួយគ្នានោះលោកបានសម្រេ​ចចិត្តថា នឹងគ្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ រួមមានដូចជា ផ្លែមៀន, ផ្លែតាង៉ែន, ផ្លែសាវម៉ាវ, ផ្លែគូលេន និងផ្លែឈើផ្សេងៗទៀត ដើម្បីផលិតជាទឹកផ្លែឈើ និងដំណាប់ផ្លែឈើកំប៉ុង ក្នុងពេលឆាប់ៗនេះ ។

លោកឧកញ៉ាលើកឡើងថា “គម្រោងបង្កតរោងចក្រកែច្នៃផ្លែឈើនេះ គឺក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ក៏ដូចជាជួយលើកស្ទួយដល់វិស័យទេសចរណ៍ វិស័យកសិ​កម្ម និងវិស័យឧស្សាហកម្មនៅក្នុងប្រទេស ជាពិសេសអាច​ផ្ដល់​ការងារ​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជាឱ្យមានការ​ងារ​ធ្វើ និង​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ ទៅ​កាន់​ប្រទេស​ជិតខាង ក៏ដូចជាដើម្បីបញ្ជាក់ឱ្យបរទេសដឹងថា ជនជាតិ​ខ្មែរ​ក៏​អាច​ផលិត​បាន​នូវ​ផលិតផល​នានា ដែលអាច​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ទាំងនោះ​បាន​ផង​ដែរ”។

លោកឧកញ៉ា ស្រី ចាន់ថនបានសម្តែងសុទិដ្ឋិនិយមថា បងប្អូនខ្មែរយើងទាំងអស់គ្នា នឹងជួយគាំទ្រនូវផលិតផល ដែលជាស្នាដៃរបស់ខ្មែរយើង ជាពិសេសជាមួយនឹងការដឹកជញ្ជូនឆាប់រហ័សទាន់ចិត្ត ជាមួយក្រុមហ៊ុនដឹកជញ្ជូន Jet’s Express ដែលទើបតែបង្កើតថ្មីផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here