ដោយៈតារារះ
ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា គម្រោងកសាងផ្លូវតភ្ជាប់រវាងខេត្តសៀមរាប និងបាត់ដំបង ត្រូវបានក្រសួងដាក់ចូលក្នុងផែនការ៥ឆ្នាំរំកិល នៃគម្រោងអាទិភាពក្រោមជំនួយរបស់មិត្តចិនហើយ។
មានប្រសាសន៍ក្នុងកម្មវិធី MPWT LIVE SHOW នាថ្ងៃ៣០ សីហា ២០២១ នេះ លោកស៊ុន ចាន់ថុល មានប្រសាសន៍ថា ក្រសួងកំពុងសិក្សាពីផលប៉ះពាល់បរិស្ថាន ជាពិសេសប៉ះពាល់ដល់បឹងទន្លេសាប ជុំវិញគម្រោងកសាងផ្លូវនេះ ដោយយើងរំពឹងថា ការដ្ឋានរំពឹងថាអាចនឹងចាប់ផ្ដើមមុនឆ្នាំ ២០២៥។
-->

លោកបន្តថា “ក្រសួងបានដាក់ចូលក្នុងផែនការ៥ឆ្នាំរំកិលពិតមែន ប៉ុន្តែមិនមែនមានន័យថា ត្រូវតែសាងសង់នៅ ឆ្នាំ២០២៥នោះទេ។ តាមស្ថានភាពជាក់ស្តែង អាចព ន្លឿនមកបើកការដ្ឋាននៅឆ្នាំ២០២៣ ឬ២០២៤”។
ការសិក្សាគម្រោងនេះធ្វើឡើងតាំងពីខែតុលា ឆ្នាំ ២០២០កន្លងមក ដែលជាការសហការរបស់ក្រសួង និងក្រុមហ៊ុន China Road and Bridge Corporation។
ផ្លូវជាតិថ្មីស្រឡាងមួយខ្សែនេះ នឹងសាងសង់ឆ្លងកាត់ខេត្តចំនួ ៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ផ្លូវនេះអាចកាត់បន្ថយពេលវេលាធ្វើដំណើរ ដោយចំណេញចម្ងាយរហូតដល់៦៩គីឡូម៉ែត្រឯណោះ។
គម្រោងផ្លូវដ៏សំខាន់នេះ ត្រូវបានលើកយកមកពិភាក្សា ក្រោយមានសំណើរពីស ម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមឆ្នាំ ២០២០កន្លងមកនេះ៕