ដោយ សុជាតា
ភ្នំពេញៈ សម្រាប់ការទន្ទឹងរង់ចាំជាយូរមកហើយ ទីផ្សារស្តង់ដារអន្តរជាតិ 7-Eleven ដំបូងបង្អស់នៅកម្ពុជា បើកដំណើរការហើយ ចាប់ពីថ្ងៃទី ៣០ សីហានេះ តទៅ ដោយសាខាដំបូងមានទីតាំង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៦ ក្នុងតំបន់ជ្រោយចង្វារ។
យោងតាមទំព័រហ្វេសប៊ុក ផ្លូវការរបស់7-Elevenកម្ពុជាបានបញ្ជាក់ថា ក្រៅពីសា ខានេះ កុ្រមហ៊ុនCP All Cambodia ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារនេះ ក៏មានផែនការបើកនៅច្រើនកន្លែងទៀត រួមមានសាខាប្រេងPTT ព្រែកព្នៅ ជាដើម។
-->

ការប្រកាសចង់មកបើកផ្សារ7-Eleven ធ្វើឡើងតាំងពីដើមឆ្នាំ២០២០ មកម្លេះ ដោយ ពេលនេះបានបង្ហាញរូបរាងហើយ។
បើតាមការចេញផ្សាយរបស់ក្រុមហ៊ុន CP ALL ការអភិវឌ្ឍជំនួញរបស់ខ្លួន តាមរយៈការរៀបចំហ្វេនឆាយ ដោយបង្កើតនូវផែនការមេ នៅតាមតំបន់វិនិយោគនិមួយៗ ។ ក្នុងនោះដែរ ការឌីហ្សាយនៅតាមតំបន់ ការជ្រើសរើសហ្វ្រេនឆាយ ការបណ្តុះបណ្តាល ព្រមទាំងការគាំទ្រ សម្រាប់អនុហ្វ្រេនឆាយស្របច្បាប់ទាំងអស់ផងដែរ។
តំបន់ខណ្ឌជ្រោយចង្វារ បានក្លាយទៅជាតំបន់មានសក្តានុពលខ្ពស់ ដែលបានអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យតំបន់នោះមានទីក្រុងរណប និងអគារពាណិជ្ជកម្មធំៗជាច្រើន បន្តកើតឡើងឥតឈប់ឈរ៕