ដោយវុត្ថា
ភ្នំពេញ៖ ប្រទេសប្រុយណេជាទូទៅគេហៅថា National of Brunei ស្ថិតឆ្នេរខាងជើងនៃកោះ Borneo ក្នុងអាស៊ីអគ្នេយ៍ ដែលនៅសងខាងនៃប្រទេសនេះ គឺប្រទេសប្រុយណេ និងសមុទ្រចិនខាងត្បូង ដែលមានទីក្រុងឈ្មោះ Bandar seri Begawan។
ប្រទេសប្រុយណេមានប្រជាជនចំនួន៤២៣,១៩៦នាក់ និងផលិតផលក្នុងស្រុក (GDP) សរុបចំនួន១១,៤ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ធានាគារពិភលោកឆ្នាំ២០១៦។
-->
ប្រទេសនេះធ្លាប់ល្បីល្បាញ ដោយសារស្តេចដ៏ស្រស់សង្ហារ និងរាជវាំងដ៏ធំមហិមារបស់ទ្រង់ ជាទីដែលមនុស្សជាច្រើនប្រាថ្នាចង់ស្គាល់ និងដឹងពីទឹកដីដ៏អាថ៌កំបាំងនេះ។

ថ្ងៃនេះ Propertyarea.asia សូមនាំលោកអ្នកទៅស្វែងយល់ពីរាជវាំងដ៏ធំនិង អស្ចារ្យរបស់ស្តេច Sultan ដែលជារាជវាំងដ៏ធំផុតក្នុងពិភពលោក គឺ Stana Nurul Iman ដែលជាកន្លែងស្នាក់អាស្រ័យរបស់ស្តេច និងជាកន្លែងធ្វើការរបស់រដ្ឋាភិបាលប្រុយណេ។ រាជវាំងនេះ ត្រូវបានគេសាងសង់នៅជិតមានទន្លេ Brunei River ដែលនៅមិនឆ្ងាយពីទីក្រុង Bandar Seri Begawan ដែលជាទីក្រុងធំរបស់ប្រទេសប្រុយណេ។ រាជវាំងនេះ ជាមជ្ឈមណ្ឌលនៃការរៀបចំពិធីផ្សេងៗ និងក្នុងឪកាសទទួលប្រតិភូ និងបដិសណ្ឌារកិច្ចរបស់ស្តេចSultan។
រាជវាំងនេះ ត្រូវបានគេចាត់ទុកថា ជារាជវាំងឯកជនដ៏ធំបំផុតក្នុងពិភពលោក ( World’s largest residential palace)។
រាជវាំងនេះបាត្រូវបានសាងសង់បញ្ចប់នៅក្នុងឆ្នាំ១៩៨៤ ដែលចំណាយថវិការសាងសង់អស់ចំនួន១,៥ ពាន់លានដុល្លារសហរដ្ឋាអាមេរិក។ រាជវាំងនេះ ត្រូវបានរចនាប្លងដោយស្ថាបត្យករល្បីល្បាញ នៅក្នុងពិភពលោក គឺលោក Khuan Chew ដែលបានរចនាប្លង់អគារខ្ពស់បំផុតរបស់ពិភពលោក គឺអាគារ Burj Al Arab នៅក្នុងទីក្រុង Dubai។
មហារាជវាំងនេះ បានសាងសង់នៅលើទំហំដី២០០,០០០ម៉ែត្រការ៉េ និងបានបំបែកកំណត់ត្រាពិភលោក World Records ជាច្រើន “World’s Largest Residential Palace” ។ អ្វីដែលអស្ចារ្យនោះ គឺរាជវាំងនេះ មានចំនួន១៧៨៨បន្ទប់។ បន្ទប់ទឺកចំនួន ២៥៧ ដែលអាចផ្ទុកមនុស្សបានរហូតដល់៥០០០នាក់។ រាជវាំងនេះផងដែរ ក៏មានកន្លែងចតរថយន្តចំនួន១១១០ចំណត មានអាងហែលទឹកចំនួន៥ មានអំពូលភ្លើង៥៦៤ ធំៗ អំពូលភ្លើងតូចៗចំនួន៥១,០០០ អំពូល ជណ្តើរឡើងចុះចំនួន៤៤ និងជណ្តើរយន្តចំនួន១៨។
រាជវាំងដ៏ធំនេះ មិនត្រូវបានគេបើកជាសាធារណៈនោះទេ ព្រោះជាកន្លែងស្នាក់នៅរបស់ស្តេចសូតង់ដែលមានព្រះនាម Sultan Haji Hassanal Bolkiah ដែលព្រះអង្គមានតួនាទីជាប្រមុខកងទ័ព និងប្រមុខរដ្ឋនៃប្រទេសប្រុយណេដារ៉សាលីម។ រាជវាំងដ៏មហិមានេះ ក៏ជាកន្លែងរដ្ឋាភិបាលប្រុយណេបំពេញការងារ។
លើកលែងតែនៅថ្ងៃបុណ្យឥស្លាមប្រចាំប៉ុណ្ណោះ ដែលគេបើកអោយចូលជាសាធារណៈរយៈពេល១០ថ្ងៃ ក្នុងអំឡុងបុណ្យ Ramadhan៕