ដោយៈសុជាតា
កណ្តាលៈ រដ្ឋាភិបាលបានសម្រេចរក្សាផ្ទៃបឹងធម្មជាតិ ក្នុងស្រុកល្វាឯម ទំហំប្រមាណ១០០០ហិកតា ជាសម្បត្តិរដ្ឋ ដោយបដិសេធសំណើរសុំវិនិយោគពីក្រុមហ៊ុនឯកជន។
ដោយៈសុជាតា
កណ្តាលៈ រដ្ឋាភិបាលបានសម្រេចរក្សាផ្ទៃបឹងធម្មជាតិ ក្នុងស្រុកល្វាឯម ទំហំប្រមាណ១០០០ហិកតា ជាសម្បត្តិរដ្ឋ ដោយបដិសេធសំណើរសុំវិនិយោគពីក្រុមហ៊ុនឯកជន។
យោងតាមលិខិតរបស់ទីស្តី ការគណៈរដ្ឋមន្រ្តីចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ បានបង្ហាញអោយដឹងថា រដ្ឋាភិបាលកម្ពុជាសម្រេចរក្សាទីតាំងដី ស្ថិតនៅស្រុកល្វាឯម ខេត្តកណ្តាល ក្នុងទំហំផ្ទៃដី១ពាន់ហិចតា ដែលក្រុមហ៊ុនសំណង់ឈ្នះ ឈ្នះ ស្នើសុំសម្រាប់ការអភិវឌ្ឍជាទីក្រុងរណបបែបទំនើប។
ជាងនេះទៀត រដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ត្រូវរក្សាទុកបឹងនេះ ហើយរកវិធីជីកអោយបានជ្រៅដើម្បីរក្សាទឹក ជាពិសេស ក្រសួងកសិកម្ម និង រដ្ឋបាលខេត្តកណ្តាល ត្រូវបញ្ឍប់ ការទទួលនិង លើសំណើដីតំបន់នេះទៀត។
ក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ តាមរយៈក្រសួង កសិកម្ម រុក្ខប្រមាញ់ និងនេសាទ និង រដ្ឋបាលខេត្កកណ្តាល បានស្នើសុំររាជរដ្ឋាភិបាលទិញដីបឹង១០០០ ហិចតា នៅឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីអភិវឌ្ឍជាទីក្រុងរណបបែបទំនើប និងហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗ៕