ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពល បកស្រាយពីនាវាដឹកប្រេង៣០ម៉ឺនបារ៉ែលចេញពីកម្ពុជាកាលពីពេលថ្មីនេះ ដែលបង្ហាញពីទំនាស់ស្មុគ្រស្មាញរវាងក្រុមហ៊ុនKRISENERGY និងក្រុមហ៊ុននាវាដឹកប្រេងនេះ មានបញ្ហាវិវាទនឹងគ្នា។
ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពល បកស្រាយពីនាវាដឹកប្រេង៣០ម៉ឺនបារ៉ែលចេញពីកម្ពុជាកាលពីពេលថ្មីនេះ ដែលបង្ហាញពីទំនាស់ស្មុគ្រស្មាញរវាងក្រុមហ៊ុនKRISENERGY និងក្រុមហ៊ុននាវាដឹកប្រេងនេះ មានបញ្ហាវិវាទនឹងគ្នា។
យោងតាមសេចកក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ដែលបានចេញផ្សាយនៅថ្ងៃទី៣ កញ្ញា២០២១នេះឱ្យដឹងថា ក្រុមហ៊ុនWorld Tankers Management Pte Ltd គឺជាអ្នកគ្រប់គ្រងនាវា MT Strovolos ដែលត្រូវបានជួលដោយក្រុមហ៊ុនមួយនៃគ្រីសអេនើជីគ្រុប ដើម្បីធ្វើជានាវាស្តុកទុកនិងផ្ទេរ ប្រេងឆៅពីតំបន់អប្សរាប្លុកA ក្នុងដែនសមុទ្រកម្ពុជា។ នាវាMT Strovolos ត្រូវបានជួលដោយក្រុមហ៊ុន គ្រីសអេនើជី ដើម្បីផ្ដល់សេវានេះ ដែលក្រុមហ៊ុននេះ មានកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងរ៉ែនិងថាមពល សម្រាប់ស្វែងរការរុករកនិងអភិវឌ្ឍក្នុងតំបន់អប្សរាប្លុកAកម្ពុជា។
សេចក្តីប្រកាសបន្តថា នាវា MT Stravoloso បាចតនិងភ្ជាប់ទៅនឹងនាវាផលិតកម្មប្រេង ដើម្បីទទួលស្តុក និងផ្ទេរប្រេងទៅនាវាផ្សេងទៀត ដោយអនុលោមតាមច្បាប់ និងបទបញ្ញត្តិផ្សេងទៀតរបស់កម្ពុជា។
ក្រសួងរ៉ែនិងថាមពលដឹងថា បច្ចុប្បន្នម្ចាស់ ឬអ្នកគ្រប់គ្រងនាវា និងអ្នកជួលនាវាក្រុមហ៊ុនគ្រីសអេនើជី កំពុងតែមានវិវាទពាក់ព័ន្ធនឹងការបង់ថ្លៃឈ្នួលនាវា។ ប្រសិនជាព័ត៌មាននេះ ជាការពិតវិវាទនេះ គឺជាវិវាទរបស់ភាគីទាំងពីរ ហើយមិនពាក់ព័ន្ធនឹងព្រះរាជាណាចក្រកម្ពុជា និងប្រេងឆៅរបស់កម្ពុជាឡើយ ។
ក្នុងអំឡុងពេលជួលវានាឱ្យទៅក្រុមហ៊ុនគ្រីសអេនើជី នាវានេះត្រូវបានបញ្ជាដោយក្រុមហ៊ុន World Tankers Management Ptd Ltd នៅល្ងាចថ្ងៃទី១៨មិថុនា ២០២១ឱ្យចាកចេញពីកម្ពុជា នៅម៉ោង៨ល្ងាចទៅកាន់ទឹកដីប្រទេសថៃឡង់ដ៏ ដោយយកប្រេងឆៅរបស់កម្ពុជាទៅជាមួយផងដែរ ។ ការចាកចេញរបស់នាវាមួយនេះ ធ្វើឡើងដោយមិនបានឆ្លងកាត់នីតិវិធីប្រតិវេទន៍គយ និងដោយគ្មានការអនុញ្ញាតណាមួយ ពីសំណាក់អាជ្ញាធរកម្ពុជាឡើយ ។
ក្រសួងរ៉ែនិងថាមពល ច្រានចោលការលើកឡើងរបស់ក្រុមហ៊ុន World Tankers Management Pte Ltd នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនដែលថា នាវា MT Strovolos គ្មានជំរើសអ្វី ក្រៅពីចាកចេញពីប្រទេសកម្ពុជា ដើម្បីធ្វើការផ្លាស់ប្តូរនាវិក និងចាក់ប្រេង ។ ក្រសួងរ៉ែ និងថាមពល ក៏ដូចជា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាផ្សេងទៀត មិនដែលបានទទួលដំណឹងពីម្ចាស់នាវា អ្នកគ្រប់គ្រងនាវាឬភាគីណាមួយ ស្នើសុំឱ្យរៀបចំឬអនុញ្ញាតឱ្យធ្វើការផ្លាសប្តូរនាវិក និងចាក់ប្រេងនាវានេះឡើយ ។ យ៉ាងណាក្ដីក៏បញ្ហានៃការប្តូរនាវិក ឬក៏ការចាក់ប្រេងនេះ មិនអាចយកមកធ្វើជាលេសដើម្បីឱ្យនាវា ចាកចេញនិងយកប្រេងឆៅកម្ពុជាទៅជាមួយ ដោយមិនអនុលោមតាមច្បាប់កម្ពុជា ។
ក្រោយពេលដែលនាវានេះ បានចាកចេញពីដែនទឹកកម្ពុជា ដោយខុសច្បាប់ នាវាមួយនេះ មិនដែលបានបង្ហាញឆន្ទៈ ក្នុងការវិលត្រលប់ ឬដឹកប្រេងឆៅមកដែនទឹកកម្ពុជាវិញឡើយ បើទោះបីជាម្ចាស់នាវាអ្នកគ្រប់គ្រង ប្រធានក្រុម និងនាវិកនៅលើនាវានេះ បានដឹងច្បាស់ថាប្រេងឆៅនៅលើនាវារបស់ខ្លួន គឺជាទ្រព្យសម្បត្តិរបស់ព្រះរាជាណាចក្រកម្ពុជា ។
សេចក្តីប្រកាសបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជាបាន និងបន្តចាត់វិធានការផ្សេងៗទៀតដែលចាំបាច់ ដើម្បីយកប្រេងឆៅមកវិញ និងដើម្បីធានាថាច្បាប់ត្រូវបានអនុវត្ត ដោយត្រឹមត្រូវ និងពេញលេញ”៕