ដោយៈវឌ្ឍនៈ
ភ្នំពេញៈ បច្ចុប្បន្ននេះ ពាក្យថាតំណាងចែកចាយផលិតផល គឺកំពុងពេញនិយមសម្រាប់អ្នកប្រកបរបរលក់ទំនិញតាមអនឡាញ ហើយអ្នកខ្លះក៏ទទួលបានជោគជ័យលើមុខជំនួញនេះ ហើយខ្លះទៀតក៏បានត្រឹមតែមួយរស់។
ដោយៈវឌ្ឍនៈ
ភ្នំពេញៈ បច្ចុប្បន្ននេះ ពាក្យថាតំណាងចែកចាយផលិតផល គឺកំពុងពេញនិយមសម្រាប់អ្នកប្រកបរបរលក់ទំនិញតាមអនឡាញ ហើយអ្នកខ្លះក៏ទទួលបានជោគជ័យលើមុខជំនួញនេះ ហើយខ្លះទៀតក៏បានត្រឹមតែមួយរស់។
ចំណែកមួយចំនួនទៀត ក៏ឡុងចុងខាតចុងខាតដើម ។ ថ្ងៃនេះ យើងនឹងលើកយកចំណុចគួរពិចារណាមួយចំនួន សម្រាប់ជាគន្លឹះមុន នឹងក្លាយជាអ្នកចែកចាយលើផលិតផលឬកក្រុមហ៊ុនណាមួយ ។
១. ស្វែងយល់ពីខ្លួនឯងជាមុនសិន
តើអ្នកចូលចិត្តលក់ផលិតផលអ្វី ឡេ គ្រឿងសម្អាង ទឹកអប់ ថ្នាំសម្រកទម្ងន់..? តើអ្នកត្រូវចំណាយដើមទុនប៉ុន្មាន ក្នុងការលក់ផលិតផលនេះ? តើត្រូវធ្វើអ្វីខ្លះដើម្បីទាក់ទាញអតិថិជន និងប្រកួតប្រជែងជាមួយ តំណាងចែកចាយផលិតផលដូចគ្នា? តើមានមធ្យោបាយទាក់ទង និងដឹកអីវ៉ាន់ឲ្យអតិថិជនហើយឬនៅ?
២. លក់ផលិតផល ឬលក់តំណាងចែកចាយ?
ត្រូវសិក្សាជាមុនថា តើមនុស្សកំពុងនិយមប្រើប្រាស់អ្វីជាចាំបាច់ ហើយអ្នកត្រូវប្រាកដថា ផលិតផលដែលអ្នកលក់មានតម្រូវការទីផ្សារ (មានអ្នកទិញ) មិនមែនលក់តែតំណាងចែកចាយ ហើយស្តុកទុកអីវ៉ាន់ពេញតែផ្ទះទេ បែបហ្នឹងមិនមែនជាការលក់ផលិតផលទេ។
៣. កុំទិញផលិតផលមកលក់ព្រោះឃើញតារា (អាយដល) ផ្សព្វផ្សាយ
ពេលខ្លះតារាដែលអ្នកចូលចិត្ត ផ្សាយពីផលិតផលនេះថាល្អអញ្ចេះ ល្អអញ្ចោះឬជួព្យាបាលជម្ងឺ១០០ មុខ។ល។ ពួកគាត់ផ្សាយផលិតផល ហើយតេស្តឱ្យបងប្អូនមើលក្នុងបណ្តាញសង្គម មិនមែនមានន័យថា ពួកគាត់ពិតជាប្រើប្រាស់ផលិតផលនោះមែនទែនទេ! អ្នកមិនត្រូវឆាប់ជឿគេពេកទេ ព្រោះគ្មានផលិតផលណា ដែលល្អឥតខ្ចោះដូចថ្នាំទេវតាឡើយ វាតម្រូវទៅតាមប្រភេទស្បែក ឬសុខភាពរបស់មនុស្សខុសៗគ្នា។
៤. តើផលិតផលមានប្រភពមកពីណា?
សាកឆែកមើលវែបសាយមើល តើផលិតផលដែលអ្នកចង់លក់ មានប្រភពមកពីប្រទេសណា? តើផលិតផលនេះគេល្បីលើទីផ្សារបានប៉ុន្មានឆ្នាំហើយ? (ប្រយ័ត្នល្បីបានមួយឆាវ ស្ងាត់ជ្រាបវិញ! ) តើគេមានរោងចក្រផលិតត្រឹមត្រូវអត់ ឬគ្រាន់ជាផលិតផលគ្មានប្រភព ហើយបិតផ្លាកថាផលិតនៅប្រទេសថៃ កូរ៉េ ជប៉ុន?។
តើមានគ្រឿងផ្សំ ធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ដែរឬទេ? បើផលិតផលនោះប្រកាសថា ប្រើបានចំពោះមនុស្សគ្រប់វ័យ មិនមានផលប៉ះពាល់ មិនប្រតិកម្ម ព្យាបាលរោគនិងបញ្ហា១០០មុខអី គួរតែកុំទិញល្អជាង គ្មានផលិតផលណាអស្ចារ្យដល់ម្លឹងទេ សូម្បីអ្នកវិទ្យាសាស្រ្តក៏ផលិតថ្នាំផ្សេង ដើម្បីព្យាបាលជំងឺខុសគ្នាដែរ៕