ដោយៈគង់ សូរិយា
ភ្នំពេញៈ ទំហំឥណទាន និងប្រាក់បញ្ញើរនៅធនាគារហត្ថា នៅតែសម្រេចបានកំនើនល្អប្រសើរ នៅអំឡុងត្រីមាសទី៣ឆ្នាំ២០២១នេះ។ នេះបើតាមការឲ្យដឹងពីលោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថា។
ដោយៈគង់ សូរិយា
ភ្នំពេញៈ ទំហំឥណទាន និងប្រាក់បញ្ញើរនៅធនាគារហត្ថា នៅតែសម្រេចបានកំនើនល្អប្រសើរ នៅអំឡុងត្រីមាសទី៣ឆ្នាំ២០២១នេះ។ នេះបើតាមការឲ្យដឹងពីលោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថា។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី៦ កញ្ញានេះថា គិតពីត្រីមាសទី១ ដល់ត្រីមាសទី៣ឆ្នាំនេះ ទំហំឥណទាននិងប្រាក់បញ្ញើររបស់ធនាគារហត្ថានៅតែបន្តមានភាពរីកចម្រើន ដោយអ្វីៗនៅតែដំណើរការធម្មតា ដែលមានន័យថាសុខភាពរបស់ធនាគារនៅតែមានភាពរ៉ឹងមាំ។
លោកឧកញ៉ាបានបន្តថា “ឥណទានដែលមានភាពលូតលាស់ជាងគេ របស់ធនាគារគឺ វិស័យកសិកម្ម វិស័យសហគ្រាសធុនតូចនិងមធ្យម ខណៈដែលវិស័យសំណង់ អចលន ទ្រព្យ និងទេសចរណ៍មានការធ្លាក់ចុះបន្តិច”។
លោកឧកញ៉ាហួត អៀងតុងបានបន្តថា ជាសញ្ញាប្រសើរមួយផងដែរ សំរាប់ធនាគារក៏ដូចជាវិស័យនេះ ដោយការរៀបចំឥណទានឡើងវិញ បានថយចុះបន្តិច ដែលមានន័យថា សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋបាន និងកំពុងមានភាពប្រសើរឡើងវិញបណ្តើរ ស្របពេលរដ្ឋាភិបាលបើកដំណើរការឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ច ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ១៩ បានថមថយក្នុងមួយរយៈចុងក្រោយនេះ៕