ដោយៈគង់ សូរិយា
ភ្នំពេញៈ ផ្លូវជាតិសំខាន់ៗចំនួបីខ្សែ នឹងត្រូវបើកការដ្ឋានស្ថាបនានៅដើមឆ្នាំ២០២២ខាងមុខនេះ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។នេះបើតាមលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ដោយៈគង់ សូរិយា
ភ្នំពេញៈ ផ្លូវជាតិសំខាន់ៗចំនួបីខ្សែ នឹងត្រូវបើកការដ្ឋានស្ថាបនានៅដើមឆ្នាំ២០២២ខាងមុខនេះ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។នេះបើតាមលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន។
លោកបានមានប្រសាសន៍ឲ្យដឹងកាលពីចុងខែសីហាកន្លងមកថា រដ្ឋាភិបាលបានផ្តល់អាទិភាព ក្នុងបើកការដ្ឋានស្តារពង្រីក និងលើកកម្រិតផ្លូវជាតិចំនួន៣ ខ្សែនៅដើមឆ្នាំ២០២២ ដែលផ្លូវជាតិទាំង៣ខ្សែនោះរួមមាន ផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ មកលេខ៣ចាប់ពីចំណុចប្រសព្វថ្នល់ទទឹង ក្នុងខេត្តកំពង់ស្ពឺ ដល់ស្រុកជុំគិរី ខេត្តកំពត ប្រវែងជិត១០០គីឡូម៉ែត្រ។
ផ្លូវជាតិលេខ៣១ ចេញពីតំបន់បែកគូស ទៅកំពង់ត្រាច ក្នុងខេត្តកំពត និងផ្លូវជាតិលេខ៣៣ពីតភ្ជាប់ពីខេត្តកែប មកកំពង់ត្រាច ខេត្តកំពតផងដែរ។
លោកស៊ុន ចាន់ថុលបានពន្យល់ថា “ការផ្តល់អាទិភាពក្នុងការស្តារនិងលើកកម្ពស់ផ្លូវជាតិទាំង៣ខ្សែនេះមុនផ្លូវផ្សេងៗទៀត ដោយសារតែរដ្ឋាភិបាលកំណត់គោលដៅអភិវឌ្ឍតំបន់ឆ្នេរ ជាតំបន់សេដ្ឋកិច្ចពិសេស ត្រូវតែមានផ្លូវតភ្ជាប់ពីកែប កំពត ខេត្តព្រះសីហនុ”ដែលជាតំបន់មានសក្តានុពលខ្ពស់ផ្នែកសេដ្ឋកិច្ច និងទេសចរណ៍។
រដ្ឋាភិបាលក៏បានគ្រោងពង្រីកផ្លូវជាតិលេខ៧ ចេញពីតំបន់ប្រជុំជនពីស្គន់ ក្នុងស្រុកជើងព្រៃ ទៅកាន់ក្រុងកំពង់ចាម ដោយចាត់ទុកគំរោងនេះស្ថិតក្នុងផែនការអាទិភាពផងដែរ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា នៅក្នុងកញ្ចប់ថវិកាជាតិសម្រាប់ក្រសួង រាជរដ្ឋាភិបាលបានកាត់់បន្ថយ៥០ភាគរយ ដោយសារវិបត្តិជំងឺកូវីដ១៩ ហើយរដ្ឋាភិបាលយកកញ្ចប់ថវិកានោះទៅប្រើប្រាស់ ក្នុងផែនការស្តារសេដ្ឋកិច្ច និងប្រយុទ្ឋនឹងជំងឺកូវីដ១៩ផងដែរ៕