ដោយៈគង់ សូរិយា
ភ្នំពេញៈ តំបន់រ៉ុករករ៉ែមាស ដែលរដ្ឋាភិបាលផ្តល់សិទ្ឋស្រាវជ្រាវជូនក្រុមហ៊ុនរ៉ែមាស Renaissance Minerals (Cambodia) គឺមានវិសាលភាពលើផ្ទៃដីប្រមាណ១ម៉ឺនហិកតា គ្របដណ្តប់ស្រុកមេមេត់ ខេត្តត្បូងឃ្មុំ។
ដោយៈគង់ សូរិយា
ភ្នំពេញៈ តំបន់រ៉ុករករ៉ែមាស ដែលរដ្ឋាភិបាលផ្តល់សិទ្ឋស្រាវជ្រាវជូនក្រុមហ៊ុនរ៉ែមាស Renaissance Minerals (Cambodia) គឺមានវិសាលភាពលើផ្ទៃដីប្រមាណ១ម៉ឺនហិកតា គ្របដណ្តប់ស្រុកមេមេត់ ខេត្តត្បូងឃ្មុំ។
ក្រុមហ៊ុននេះ ទទួលបានអាជ្ញាបណ្ណស្វែងរុករកពីក្រសួងរ៉ែ និងថាមពល តាំងកាលពីខែមករា ឆ្នាំ២០២១ មកម្លេះ។
លោកអ៊ឹង ឌីប៉ូឡាអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពលបានឱ្យដឹងនាព្រឹកថ្ងៃទី១៧ កញ្ញានេះថា នៅក្រោមអាជ្ញាបណ្ណស្វែងរុករករ៉ែមាសនេះ ក្រុមហ៊ុន មានសិទ្ធស្វែងរុករករ៉ែមាសនៅលើទីតាំងទំហំ១០៧គីឡូម៉ែតក្រឡា (ជាង១ម៉ឺនហិកតា) ដោយមានរយៈពេល៣ឆ្នាំ រហូតដល់ខែមករា ឆ្នាំ២០២៤។
លោកបន្តថា “ដំណាក់កាលដំបូង ក្រុមហ៊ុននឹងចុះពិនិត្យទីតាំងនៃដែនអាជ្ញាបណ្ណរបស់ខ្លួន ជាមួយក្រុមការងាររុករក និងក្រុមការងារបរិស្ថាន ព្រមទាំងជួបអាជ្ញាធរមូលដ្ឋាន ដើម្បីណែនាំ និងផ្សព្វផ្សាយអំពីផែនការសម្រាប់ការងារស្វែងរុករករ៉ែមាស”។
កាលពីសប្តាហ៍កន្លងមក ដំណាងក្រុមហ៊ុន ក៏បានជួបជាមួយអភិបាលខេត្តត្បូងឃ្ញុំ ជាម ច័ន្ទសោភណ្ឌ ពិភាក្សាលើផែនការស្វែងរុករករ៉ែមាសនេះ។
ផលិតកម្មចម្រាញ់រ៉ែមាស ក្រុមហ៊ុន Renaissance Minerals (Cambodia) រំពឹងថា នឹងអាចផលិតមាសបាន៣តោន នៅខេត្តមណ្ឌលគីរី ខណៈក្រុមហ៊ុនបាននាំចេញមាសពាក់កណ្តាលសម្រេចលើកដំបូង បានសម្រេចបរិមាណប្រមាណ២០០គីឡូក្រាម យកទៅបន្សុទ្ធនៅប្រទេសអូស្រ្តាលី៕