ដោយ៖ ដែន ចែងចាំង
ភ្នំ៖ ពេញ ស្របពេលកម្ពុជាប្រារពទិវាបុណ្យឯករាជ្យជាតិលើកទី៦៤ នៅវិមានឯករាជ្យទីក្រុងភ្នំពេញ អត្ថន័យនៃការសាងសង់វិមានឯករាជ្យ និងក្បាលនាគចំនួន១០០ ដែលបានដាក់នៅទិសទាំងបួន នៃវិមានឯករាជ្យស្ថិតនៅក្នុងភាពជាអាថ៌កំបាំងនៅឡើយ។
ដើម្បីបកស្រាយអាថ៌កំបាំងនេះ គេហទំព័រ Propertyarea.asiaបានសម្ភាសន៍ផ្តាច់មុខជាមួយលោកសាស្ត្រាចារ្យភឿង សុភ័ណ្ឌរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីបកស្រាយអាថ៌កំបាំងនេះ។
-->
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី៩ វិច្ឆិកានេះថា វិមានឯករាជ្យត្រូវបានសាងសង់ឡើង ដោយវីរស្ថាបត្យករវណ្ណ ម៉ូលីវណ្ណក្នុងកំឡុងឆ្នាំ១៩៥។ ប្រាសាទវិមានឯករាជ្យ ត្រូវបានយកលំនាំតាមប្រាសាទបាគងក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ដែលជាតំណាងឲ្យទស្សនប្រាសាទភ្នំ ដែលបានសាងសង់នៅសតវត្សរ៍ទី៩ ដោយព្រះបាទជ័យវរ្ម័នទី។

លោកសាស្ត្រាចារ្យភឿង សុភ័ណ្ណបានបន្តថា ការសាងសង់វិមានឯករាជ្យនេះ ក៏មានការទទួលការឯកភាពពីអតីតសម្តេចព្រះបាទ នរោត្តម សីហនុដែលបង្ហាញពីស្នាព្រហន្តរបស់ព្រះអង្គ និងដើម្បីរំលឹកដល់បុព្វបុរសខ្មែរ ដែលបានពលីជីវិតក្នុងការដណ្តើមឯករាជ្យពីបារាំង។ សំណង់វិមានឯករាជ្យនេះ ជាសំណង់បង្ហាញពីអច្ឆរិយភាពនៃទស្សនស្ថាបត្យកម្ម។

លោកបន្តថា “ប្រាសាទវិមានឯករាជ្យជាតំណាងឲ្យវបប្បធ៌ម អរិយធ៌មខ្មែរ ដែលសមស្របតាមនយោបាយដឹកនាំប្រទេសនាសម័យនោះ និងក្សត្រខ្មែរយើង ត្រូវគេចាត់ទុកជាបុត្ររបស់ព្រះព្រហ្ម ដែលយកអំណាចពីឋានលើ មកដឹកនាំប្រទេសជាតិ ទើបគេសាងសង់ប្រាសាទឲ្យខ្ពស់បែបនេះ។លោកបន្តថា “ការសាងសង់ វិមានឯករាជ្យជាការបូកបញ្ចូលនូវទស្សនធំៗទាំងអស់នេះ និងជាការបង្ហា ញស្នាមព្រហស្តរបស់សម្តេចសីហនុ ដែលលោកបានយាងចុះតាមគ្រប់ខេត្ត ក្រុងទាំងអស់ ហើយចលនាឲ្យមានការបង្កើតកងកំលាំង បង្កើតកាំភ្លើងឈើ ដើម្បីបង្ហាញកំលាំងក្នុងការទាមទារឯករាជ្យ រហូតដល់បារាំងផ្តល់ឯករាជ្យភាពដល់កម្ពុជា អាចគ្រប់គ្រងដោយខ្លួនឯង។
តើក្បាលនាគទាំង១០០នៅលើវិមានឯករាជ្យតំណាងឲ្យអ្វី លោកសាស្ត្រាចារ្យភឿង សុភ័ណ្ឌបានថ្លែងថា ជាទូទៅក្នុងទំនៀមទំលាប់ប្រពៃណីខ្មែរយើង សត្វនាគតំណាងឲ្យទេវកថា ព្រោះយើងមិនដែលឃើញនាគរាជ្យទេ យើងឃើញតែពស់។ នាគរាជ្យនៅលើវិមានឯករាជ្យមានក្បាលចំនួន៥ និងបែរមុខទៅទិសទាំងបួន ដែលតំណាងឲ្យបារមីព្រះមហាក្សត្រគ្រប់គ្រងដឹកនាំប្រទេស។
លោកបន្តថា “ក្បាលនាគទាំង១០០បង្ហាញពីអំណាចបារមី នៃការខិតខំប្រឹងប្រែងរបស់ព្រះមហាក្សត្រ ក៏ដូចជាប្រជារាស្ត្រខ្មែរទាំងអស់ដើម្បីការពារនូវឯករាជ្យភាពជាតិរបស់ខ្មែរ”៕