ដោយៈ សហការី
ភ្នំពេញៈ សំណួរនេះប្រហែលស្តាប់ទៅដូចជាដដែលៗ ប៉ុន្តែខ្ញុំជឿជាក់លើឃ្លានេះដែលបានលើកឡើងថា “ក្នុងដំណើររាប់ពាន់យោជន៍ គឺតែងចាប់ផ្តើមពីមួយជំហានម្តងៗ”។

ការស្វែងយល់របស់ខ្ញុំតែងតែ “ចាប់ផ្តើមដោយការកំណត់គោលដៅនិងមហិច្ឆតាផ្ទាល់ខ្លួន”។ ការភ្ញាក់ពីដំណេកនៅម៉ោង៥ព្រឹក ជារៀងរាល់ថ្ងៃ ហើយគិតអំពីការធ្វើឱ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប រីកចម្រើន គឺចំណូលចិត្តរបស់ខ្ញុំ។ បើខ្ញុំមិនធ្វើការ ខ្ញុំមានអារម្មណ៍មិនស្រួលខ្លួន។ ខ្ញុំមិនចូលចិត្តធ្វើការងារលំៗនោះទេ ខ្ញុំចូលចិត្តសម្រេចកិច្ចការឱ្យបានល្អ។ សូម្បីតែជាង៣០ឆ្នាំនៃដំណើរការរបស់រ៉ូយ៉ាល់គ្រុប ក៏ដោយ ក៏ខ្ញុំមិនអាចជឿជាក់បានទេថា ខ្ញុំជាអ្នកជំនាញលើអ្វីៗទាំងអស់នោះទេ។ ខ្ញុំនៅតែបន្តរៀនសូត្រពីអ្នកនៅជុំវិញខ្លួន។
-->
ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកនៅតែមិនទាន់ដឹងច្បាស់ ពីអ្វីដែលអ្នកចង់បានក្នុងជីវិត ដំបូន្មានរបស់ខ្ញុំគឺ អ្នកគួរព្យាយាមធ្វើសកម្មភាពនានា ស្វែងយល់ពីរឿងនានា និងធ្វើអ្វីដែលអ្នកពូកែ ហើយមិនសូវពូកែ។
សូមខិតខំសាងសង់មូលដ្ឋានគ្រឹះ ផ្តោតលើអ្វីដែលអ្នកពូកែធ្វើ បូករួមជាមួយសកម្មភាពដែលអ្នករីករាយនឹងធ្វើ និងធ្វើនូវអ្វីដែលផ្តល់ឱ្យអ្នក នូវភាពរំភើបក្នុងការធ្វើវា ទាំងចិត្តនិងកាយ។
មិនថាអ្នកស្ថិតនៅកន្លែងណា នៃការវាយតម្លៃរបស់អ្នក ដើម្បីក្លាយជាអ្នកជំនាញនោះទេ ខ្ញុំជឿជាក់ថាយើងទាំងអស់គ្នា នៅតែត្រូវរៀនសូត្រពីគ្នាទៅវិញទៅមក ហើយយើងតែងតែមានកន្លែងខ្លះ សម្រាប់ធ្វើឱ្យប្រសើរទ្បើង។ ជាមួយនឹងពេលវេលា និងការខិតខំ អ្នកនឹងក្លាយជាអ្នកជំនាញ លើកិច្ចការមួយពិតប្រាកដ ហើយក៏អាចមានជំនាញផ្សេងៗទៀតផងដែរ៕