ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការ ដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។
គំរោងនេះគ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ពិធីនេះ នឹងធ្វើឡើង ក្រោមអធិបតីភាពរបស់ លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធអនឡាញ ដោយប្រើកម្មវិធី ដោយធ្វើការ Host ផ្ទាល់ពីសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាបផ្ទាល់តែម្ដង។
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ត្រូវបានរាជ រដ្ឋាភិបាលកម្ពុជា អនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។
ដើម្បីជាសក្ខីភាពនៃការប្រកាស ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវឱ្យសាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយឱ្យបានទូលំទូលាយផងដែរ៕