ដោយៈគង់ សូរិយា
ភ្នំពេញៈ ការចុះបញ្ជីដីធ្លី នឹងផ្តល់ដល់កម្មសិទ្ធិករនូវសិទ្ធិពេញលេញ ក្នុងការប្រើប្រាស់ អាស្រ័យផល និងចាត់ចែងលើដីនោះ។
ដោយៈគង់ សូរិយា
ភ្នំពេញៈ ការចុះបញ្ជីដីធ្លី នឹងផ្តល់ដល់កម្មសិទ្ធិករនូវសិទ្ធិពេញលេញ ក្នុងការប្រើប្រាស់ អាស្រ័យផល និងចាត់ចែងលើដីនោះ។
យោងតាមឯកសាររបស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា ការផ្តល់បណ្ណកម្មសិទ្ធិ(វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ជូនប្រជាពលរដ្ឋ នឹងចូលរួមធានាសុវត្ថិភាពនៃការកាន់កាប់ដី បញ្ចៀសវិវាទ លើកតម្លៃសេដ្ឋកិច្ចនៃដី និងបង្កើតជាទុនសម្រាប់ការអភិវឌ្ឍទៀតផង។
បណ្ណកម្មសិទ្ធិ ក៏ចូលរួមចំណែកធ្វើឱ្យម្ចាស់ដី មានភាពនឹងនរចិត្ត និងអាចធ្វើការសម្រេចចិត្តក្នុងការប្រើប្រាស់ និង/ឬអភិវឌ្ឍដីរបស់ខ្លួនបានច្បាស់លាស់ និងជឿជាក់ជាងមុន។
ឯកសារដដែលបានបញ្ជាក់ថា លើសពីនេះ ការចុះបញ្ជីដីក៏ជួយដល់រដ្ឋ ក្នុងការគ្រប់គ្រងការប្រមូលពន្ធប្រថាប់ត្រា និងពន្ធលើអចលនវត្ថុ បង្កើនប្រាក់ចំណូលដល់ថវិកាជាតិផងដែរ៕