ដោយៈសិរីជេស៊ីកា
ភ្នំពេញៈ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រម ប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
ដោយៈសិរីជេស៊ីកា
ភ្នំពេញៈ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រម ប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មាន១២ជំពូក និង៤២មាត្រា បង្កើតឡើងក្នុងគោលបំណងដើម្បីទាក់ទាញ និងលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជានេះ ជាច្បាប់ដែលបានសរសេរថ្មីទាំងស្រុង ហើយច្បាប់នេះមានលក្ខណៈបើកចំហជាច្រើន បើធៀបនឹងច្បាប់ដែលមានស្រាប់។
លោកបន្តថា “ច្បាប់ថ្មីនេះ បានលើកទឹកចិត្តជាច្រើនដល់វិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីឲ្យពួកគេបន្តពង្រីកទុនវិនិយោគ និងចូលមកវិនិយោគនៅកម្ពុជា”៕