ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រសួងបរិស្ថាន គ្រោងវិនិយោគរៀបចំរមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ធំមួយ ដោយដាក់ឈ្មោះសួនកេ “ស” គោលទំហំ២០០០ហិកតានៅជើងភ្នំគូលែន ទឹកដីស្រុកបន្ទាយស្រីនាពេលខាងមុខនេះ។
ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រសួងបរិស្ថាន គ្រោងវិនិយោគរៀបចំរមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ធំមួយ ដោយដាក់ឈ្មោះសួនកេ “ស” គោលទំហំ២០០០ហិកតានៅជើងភ្នំគូលែន ទឹកដីស្រុកបន្ទាយស្រីនាពេលខាងមុខនេះ។
អភិបាលស្រុកបន្ទាយស្រីលោកឃឹម ហ្វីណង់បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បច្ចុប្បន្នក្រសួងបរិស្ថានកំពុងស្ថិត ក្នុងដំណើរការរៀបចំរមណីយ ដ្ឋានទេសចរណ៍ធម្មជាតិ សួនកេ “ស” គោល ដែលមានផ្ទៃដីដ៏ធំនេះ ដែលវាជាផែនការនិងជាគំរោងដ៏ធំមួយ ដែលឯកឧត្តមសាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន នឹងរៀបចំឡើងនៅតំបន់នេះ។
លោកបន្តថា “ស្រុកបន្ទាយស្រីកំពុងផ្លាស់ប្តូរមុខមាត់ និងមានការរីកចម្រើនលឿននាពេលអនាគត ខណៈវិនិយោគិនក្នុងស្រុក និងអន្តរជាតិកាន់តែច្រើនកំពុងចាប់អារម្មណ៍ពីតំបន់នេះ”។ លោកបន្តថា “ក្រៅពីគំរោងវិនិយោគសួន កេ សគោល នៅមានគំរោងវិនិយោគថ្នាក់ជាតិ និងអន្តរជាតិកាន់តែច្រើន នឹងចាប់ផ្តើមនៅពេលវិបត្តិកូវីដ១៩ បញ្ចប់នាពេលឆាប់ៗខាងមុខ”។
ជាមួយគ្នានេះ លោកឃឹម ហ្វីណង់ក៏បាននិងកំពុងគិតគូ រៀបចំទីប្រជុំជនសម្រាប់ស្រុកបន្ទាយស្រីផងដែរ ខណៈតាំងពីដើមមករហូតដល់ពេលបច្ចុប្បន្ន ស្រុកនេះមិនទាន់មានទីប្រជុំជនច្បាស់លាស់នៅឡើយទេ។
លោកឃឹម ហ្វីណង់បានបន្តថា ប្រាសាទបន្ទាយស្រី ជាប្រាសាទធំមួយក្នុងចំណោមប្រសាទធំៗទាំងបួននៅខេត្តសៀមរាប ដែលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមិនសូវរំលង នោះគឺប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយស្រី ដែលមានភាពល្បីល្បាញ៕