ដោយៈសហសេវិក
អន្តរជាតិៈ មហាសេដ្ឋីចិន លោក Jack Ma ផ្លាស់ប្ដូរពីពាណិជ្ជកម្មអេឡិចត្រូនិក ទៅកសិកម្មវិញ ដោយនៅពាក់កណ្ដាលខែមករាឆ្នាំនេះ។
លោក Jack Ma បានបង្ហាញខ្លួនជាសាធារណៈសារជាថ្មី ក្នុងការថ្លែងសុន្ទរកថាទៅកាន់គ្រូបង្រៀន១០០នាក់ នៅតំបន់ដាច់ស្រយាលនៃប្រទេសចិន។
ដោយៈសហសេវិក
អន្តរជាតិៈ មហាសេដ្ឋីចិន លោក Jack Ma ផ្លាស់ប្ដូរពីពាណិជ្ជកម្មអេឡិចត្រូនិក ទៅកសិកម្មវិញ ដោយនៅពាក់កណ្ដាលខែមករាឆ្នាំនេះ។
លោក Jack Ma បានបង្ហាញខ្លួនជាសាធារណៈសារជាថ្មី ក្នុងការថ្លែងសុន្ទរកថាទៅកាន់គ្រូបង្រៀន១០០នាក់ នៅតំបន់ដាច់ស្រយាលនៃប្រទេសចិន។
ក្នុងសន្ទរកថានោះលោកម៉ានិយាយថា “សព្វថ្ងៃនេះ ប្រទេសចិនបានលុបបំបាត់ភាពក្រីក្រ និងកំពុងជំរុញយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទរបស់ខ្លួន ហើយឈានចូលដំណាក់កាលថ្មីមួយនៃវិបុលភាពរួម”។ លោកបន្ថែមថា “ការគាំទ្រគ្រូបង្រៀននៅតាមជនបទ ការបំពេញបន្ថែមក្រសួងអប់រំ ក្នុងការអភិវឌ្ឍវិស័យអប់រំជនបទ ការធ្វើការឆ្ពោះទៅរកភាពរស់រវើករបស់ភូមិ-ឃុំ និងការសម្រេចបាននូវវិបុលភាពរួម ខ្ញុំគិតថាទាំងនេះជាទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ម្ចាស់អាជីវកម្មជំនាន់នេះ”។
ក្រុមអ្នកវិភាគមួយចំនួនគិតថា សំដីនេះបង្ហាញថាលោក Jack Ma នឹងងាកទៅរកសកម្មភាពសប្បុរសធម៌ និងបង្ហាញពីការចុះចាញ់របស់លោក ចំពោះសម្ពាធពីរដ្ឋាភិបាលក្រុងប៉េកាំង ដែលថ្មីៗនេះបានជំរុញឱ្យក្រុមមហាសេដ្ឋីចិន ជួយរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ។
កាលពីដើមខែកញ្ញា លោក Jack Ma បានទៅកសិដ្ឋានមួយនៅខេត្តជឺជាំង។ ក្រុមហ៊ុន Alibaba ក៏បានប្រកាសប្ដេជ្ញាវិនិយោគប្រាក់១៥ពាន់លានដុល្លារត្រឹមឆ្នាំ២០២៥ លើបច្ចេកវិទ្យា និងឧស្សាហូបនីយកម្មកសិកម្ម។
អំឡុងខែតុលា មានការរាយការណ៍ថា លោក Jack Ma បំពេញទស្សនកិច្ចលើផ្នែកកសិកម្ម និងបច្ចេកវិទ្យាឧស្សាហកម្មនៅអេស្ប៉ាញ និងហូឡង់។

លោក Jack Ma នឹងបន្តដំណើរនៅទ្វីបអឺរ៉ុប ដើម្បីទស្សនាក្រុមហ៊ុន និងស្ថាប័នស្រាវជ្រាវជាច្រើនទៀត ដែលពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ការបង្កាត់ពូជរុក្ខជាតិ និងការបណ្តុះបណ្ដាលជំនាញក្នុងវិស័យនេះ។
លោក Jack Ma ជឿជាក់ថាការរួមបញ្ចូលបច្ចេកវិទ្យារបស់ Alibaba ដូចជាការគណនាតាមអ៊ីនធឺណិត ការវិភាគទិន្នន័យធំ និងបញ្ញាសិប្បនិម្មិត នឹងបង្កើតសក្ដានុពលយ៉ាងខ្លាំងសម្រាប់ទំនើបកម្មកសិកម្មនៅក្នុងប្រទេសចិន៕