កម្ពុជាចាប់ផ្តើមមានកំណើនជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឡើងវិញហើយ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុនបានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ហោះហើរមកកម្ពុជា មានការកើនឡើងវិញហើយ។

បានបានបន្តឲ្យដឹងកាលពីសប្តាហ៍មុនថា ផ្អែកលើសូចនាករទាំងនេះហើយ ដែលកម្ពុជា ហ៊ានផ្សព្វផ្សាយចេញទៅក្រៅប្រទេស ក្នុងនោះភ្ញៀវទេសចរក៏បានចាប់ផ្ដើម ធ្វើដំណើរចូលមកកម្ពុជាកាន់តែច្រើនឡើងៗ។ លោកបន្តថា ចាប់តាំងពីសម្ដេចតេជោនាយ​ករដ្ឋមន្ត្រីប្រកាសបើកប្រទេសមក ជនបរទេសដែលបានចូលមក តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានការកើនឡើង រហូតដល់ជាង៧០០នាក់ក្នុងមួយថ្ងៃ ក្នុងនោះមានទាំងអ្នកដំណើរ និងភ្ញៀវទេសចរ។

លោកបន្តថា “នៅទូទាំងប្រទេស ជើងហោះហើរបានកើនររហូតដល់២៨ជើងក្នុងមួយថ្ងៃ ក្នុងនោះនៅអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ ក៏បានកើនឡើង៩ជើងក្នុងមួយថ្ងៃផងដែរ”។

លោកថោង ខុន បន្តលើកឡើងថា ភ្ញៀវទេសចរនឹងមកទស្សនាខេត្តព្រះសីហនុកាន់តែច្រើន ក៏ព្រោះកម្ពុជានឹងមានរៀបចំ ព្រឹត្តិការណ៍អន្តរជាតិជាច្រើន ដូចជា នៅថ្ងៃទី១២-១៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្ដោង ជម្រើសជើងឯកអាស៉ីអាគ្នេយ៍ ដែលព្រឹត្តិការណ៍កីឡានេះនឹងរៀបចំនៅសមុទ្រនៃក្រុងព្រះសីហនុ។ មកដល់ពេលនេះ អ្នកដែលបានចុះឈ្មោះចូលរួម រួមមាន សិង្ហបុរី ម៉ាឡេស៊ី ថៃ រួមទាំងកម្ពុជាផង។

កាលពីសប្តាហ៍មុន លោកម៉ៅ ហាវណ្ណាល់រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួ​ល​បន្ទុករដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនផងដែរថា កម្ពុជាទទួលបានសំណើរសុំភ្ជាប់ ជើងហោះហើរពីក្រៅ​ប្រទេសរបស់ក្រុមហ៊ុនអាកាសចរណ៍ចំនួន៨ ដែលភាគច្រើនជាក្រុមហ៊ុនអាកាសចរណ៍មកពីបណ្តាប្រទេសក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here