ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនឹងពង្រីកការតភ្ជាប់ជើងហោះហើរកាន់តែសកម្មជាងមុន

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក នឹងពង្រីកជើងហោះហើរកាន់តែសកម្មជាងមុន សម្រាប់ក្រុងភ្នំពេញ ខេត្តសៀមរាបចាប់ពីដើមសប្តាហ៍៍ក្រោយនេះ។

លោកហូ វណ្ឌី ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន World Express& Tours បានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៧ ធ្នូកន្លងមកថា ក្រុមហ៊ុន Cambodia Angkor Air និងក្រុមហ៊ុនឡានម៉ី នឹងបើកជើងហោះហើររវាងរាជធានីភ្នំពេញ ទៅកាន់ក្រុងសៀមរាបនៅដើមសប្តាហ៍ក្រោយនេះ ខណៈជើងហោះហើរមួយចំនួនទៀតបាននិងកំពុងភ្ជាប់ជើងហោះហើរ ទៅកាន់ក្រុងព្រះសីហនុផងដែរ។

លោកបន្តថា “វិស័យអាកាសចរណ៍កម្ពុជា កាន់តែមានសកម្មភាពសកម្មជាងមុន ពិសេសការពង្រីកជើងហោះហើរ បស់ក្រុមហ៊ុនក្នុងតំបន់មួយចំនួន”។

លោកបន្តថា “ក្រុមហ៊ុន Smile Thai Airway, Bangkok Airway, Singapore Airline, Philippine Airline បានពង្រីកចំនួនជើហោះហើរមកកាន់កម្ពុជា”។

រហូតមកទល់ពេលនេះ តាមរយៈរបាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា កម្ពុជាចាប់ផ្តើមទទូលជើងហោះហើរច្រើនជាងមុនរហូតដល់៤៣លើក ក្នុងមួយសប្តាហ៍ និងរំពឹងថា នឹងកើនឡើង​ខ្លាំងថែមទៀតនាពេលអនាគតឆាប់ៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here