ដោយៈជេស៊ីកា
ភ្នំពេញៈ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះទៅ ប្រជាពលរដ្ឋអាចទិញឱសថព្យាបាលជំងឺកូវីដ-១៩ ម៉ូលណាទ្រីស បានដោយក្នុង១កំប៉ុងតម្លៃ៥៥ដុល្លារអាមេរិក។
យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបញ្ជាក់ថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពសុំាសហគមន៍រឹងមាំពិតប្រាកដមួយទប់ទល់ នឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក្រុមការងារបាននាំចូលឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ។