ប្រតិភូអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុនទទួលបានសិទ្ឋសម្បទាន អភិវឌ្ឍន៍កោះពីរដ្ឋាភិបាល

0

ដោយៈ គង់ សូរិយា

ព្រះសីហនុៈ ប្រតិភូអន្តរក្រសួងបានចុះពិនិត្យវឌ្ឈនភាព នៃគំរោងអភិ​វឌ្ឍន៍នៅតាមបណ្តាកោះនានា ក្នុងខេត្តព្រះសីហនុ ដើម្បីរៀបចំរបាយការណ៍ទៅប្រមុខរដ្ឋាភិបាល។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី២៥ មករាកន្លងមកថា ក្រុមប្រតិភូអន្តរក្រសួង ចុះពិនិត្យគំរោងអភិវឌ្ឍន៍កោះ និងឆ្នេរចំនួន១២ទីតាំងរួមមានកោះរ៉ុង កោះរ៉យសន្លឹមមានក្រុមហ៊ុនអភិវឌ្ឍន៍ចំនួនពីរ កោះត្រេះ កោះប្រើស កោះក្របី កោះឬស្សី ដែលមានក្រុមហ៊ុនអភិវឌ្ឍន៍ចំនួនពីរ កោះតាគៀវ កោះស្រមោច កោះថ្មី កោះពស់ និងឆ្នេរជ័យជំនះ។

លោកបន្តថា “លទ្ឋផលនៃការចុះត្រួតពិនិត្យនេះ ក្រុមការងារអន្តរក្រសួងកំពុងបូកសរុប លើគំោរងអភិវឌ្ឍន៍នៅតាមបណ្តាកោះ និងទីតាំងនិមួយៗ”។លោកបន្តថា “ការចុះត្រួតពិនិត្យនេះ ដើម្បីដឹងថាក្រុមហ៊ុនបានទទួ​លសិទ្ឋសម្បទានពីរដ្ឋាភិបាល បានអភិវឌ្ឍន៍គំរោងដល់កម្រិតណា ជួបបញ្ហាប្រឈមអ្វីខ្លះ និងស្របតាមផែនការមេ ដែលក្រុមហ៊ុនទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍ឬអត់”។

លោកឃាង ភារម្យ បានបន្តថា បើក្រុមហ៊ុនអភិវឌ្ឈន៍ធ្វើខុសពីផែនការមេ ដែលបានអនុម័តក្រុមប្រតិភូអន្តរក្រសួង នឹងធ្វើរបាយការណ៍៍ជូនយោប​ល់ដល់ថ្នាក់ដឹកនាំ ហើយការសម្រេចបែបណា អាស្រ័យលើថ្នាក់ដឹកនាំពិនិត្យជាក់ស្តែង។

ខេត្តព្រះសីហនុ មានកោះសរុបចំនួន៥៦កោះ ដែលកោះល្បីៗជាច្រើន សុទ្ឋតែទទួលបានការអភិវឌ្ឈន៍ពីក្រុមហ៊ុនឯកជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here