អ្នកជំនាញបង្ហើបពីតម្លៃដីនៅតំបន់សណ្ឋាគារសុខាជ្រោយចង្វារ

0

ដោយៈគង់ សូរិយា

 ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យជើងចាស់នៅកម្ពុជា បានបង្ហើបពីតម្លៃដីនៅតំបន់ជ្រោចង្វារ ស្របពេលក្រុមហ៊ុនសុខាគ្រុបប្រកាសលក់ដី និងសណ្ឋាគារនៅតំបន់នេះ ក្នុងតម្លៃ៩០០លានដុល្លារអាមេរិក។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹ ងតាមរយៈបណ្តាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី២៦ មករានេះថា តម្លៃដីនៅតំបន់នេះ អាស្រ័យលើទំហំជាក់ស្តែង បើធំទំហំតូចអាចមានតម្លៃ១៥០០ដុល្លារ ប៉ុន្តែទំហំធំដូចជាដីរបស់ក្រុមហ៊ុនសុខាគ្រុប តម្លៃរបស់វាមានប្រហែល១២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អ្នកស្រីបន្តថា “តម្លៃដីថ្លៃឬថោក អាស្រ័យលើទីតាំង និងទំហំដីជាក់ស្តែងផងដែរ”។

ចំណែកអ្នកស្រីចេវ សុឃុននាយិកាក្រុមហ៊ុនKAT Appraisal Real Estate បានមានប្រសាសន៍ឲ្យដឹងផងដែរថា ហាងឆេងដីនៅតំបន់នេះមានតម្លៃចន្លោះពី១២០០ ទៅ១៤០០ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបើដីមានទំហំក្រោម១ហិកតា មានតម្លៃចន្លោះចន្លោះ២៨០០ ទៅ៣២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងផងដែរថា ដីនតំបន់នេះ មានតម្លៃប្រហែលជាង២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែយ៉ាងណា​យើងពិបាកក្នុងការវាយតម្លៃ ដោយសារតម្លៃដាក់ចេញ ដោយក្រុមហ៊ុនជាតម្លៃដាក់ក្នុងទីផ្សារ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here