ក្រសួងដែនដីចេញអាជ្ញាបណ្ណសាងសង់គម្រោងលំនៅឋានជាង ៣.៧២០គម្រោង

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ឆ្នាំ២០២១កន្លងទៅនេះ គម្រោងសាងសង់លំនៅឋាននៅក្នុងប្រទេសកម្ពុជា នៅតែមានកម្រិតមួយខ្ពស់ ដែលសបញ្ជាក់ពីតម្រូវការលំនៅឋានក្នុងបរិបទកូវីដ១៩។

ជាក់ស្ដែងតាមរបាយការណ៍ របស់ក្រសួងរៀបចំដែនដី នគរូនីយកម្មនិងសំណង់ បានបង្ហាញក្នុងឆ្នាំ២០២១ កន្លងទៅកក្រសួងអនុញ្ញាតឱ្យ​សាង​សង់គម្រោងលំនៅឋានចំនួន៣.៧២០គម្រោង។

របាយការណ៍ដដែលបានបន្តថា ក្នុងចំណោមគម្រោងទាំង៣.៧២០គម្រោងនោះ មានគម្រោងបុរីលំនៅឋាន មានលក្ខណៈបុរីចំនួន៨១គម្រោង ស្មនឹងចំនួនផ្ទះ២៧,២៧១ខ្នង គម្រោងផ្ទះល្វែងមានចំនួន៣១.៩៨៥​ល្វែង/ខ្នង និងគម្រោងលំនៅឋានជាអគារសហកម្មសិទិ្ធ មានចំនួន៨៤គម្រោង។

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យ ប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា ការសាងសង់គម្រោងលំនៅឋានក្នុងឆ្នាំ២០២១ មិនសុទ្ធតែផ្គត់ផ្គង់ក្នុងឆ្នាំនោះទាំងអស់ទេ តែគម្រោងខ្លួននឹងត្រូវផ្គត់ផ្គង់នៅឆ្នាំក្រោយៗ តែគម្រោងខ្លះ ក៏ត្រូវបានលក់នៅក្នុងឆ្នាំ២០២១នោះដែរ ។

លោកឧកញ៉ាចេង ខេងអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល បានឱ្យដឹងថា គម្រោងលំនៅឋាន ដែលបានសាងសង់ដោយបានសិក្សាពីទីផ្សារ និងទីតាងភូមិសាស្ត្រច្បាស់លាស់ នៅតែទទួលបានការគាំទ្រពីអតិថិជន និងប្រជាជនក្នុងប្រទេសកម្ពុជា តែគម្រោងខ្លះទៀត ដែលចេះតែសង់ដោយមិនបានសិក្សាច្បាស់លាស់ឃើញថា មានតែផ្ទះនិងមិនមានមនុស្សរស់នៅ ។

របាយការណ៍របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានបានបង្ហាញថា ចាប់តាំងពីឆ្នាំ២០០០ដល់ឆ្នាំ២០២១ កម្ពុជាបានចេញអាជ្ញាបណ្ណសាងសង់គម្រោងបុរី លំនៅឋាននិងបណ្ដុំលំនៅឋាន មានលក្ខណៈជាបុរីចំនួន៤៧៤គម្រោង សំណង់សណ្ឋាគារមានចំនួន១.០៥៣ គម្រោង សំ​ណង់អគាពាណិជ្ជកម្ម មានចំនួន ២.៩៥១គម្រោង សំណង់អគាររោងចក្រមានចំនួនច្រើនជាង រហូតដល់១០.៥១២គម្រោង និងសំណង់អគារពហុមុខងារមានចំនួន៣២៣គម្រោង។

ក្នុងឆ្នាំ២០២២នេះ កម្ពុជារំពឹងថា នឹងទទួលបានគម្រោងសាងសង់បន្ថែមទៀត នឹងកើនឡើងវិញក្រោយកម្ពុជា និងពិភពលោកបានរងផលប៉ះពាល់ដោយសារតែកូវីដ១៩ អស់រយៈពេលជិត២ឆ្នាំកន្លងទៅនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here